រូបរាងពិតដ៏ចម្លែកៗទាំង ២៦ ដែលអាចមើលឃើញ តែនៅក្នុងមីក្រូទស្សន៍តែប៉ុណ្ណោះ ធានាអ្នកច្បាស់ជាភ្ញាក់ផ្អើលជាមិនខាន!!!

ការបង្កើតថ្មីដូចជាមីក្រូទស្សន៍ បានជួយអោយអ្នកវិទ្យាសាស្ត្រ មានភាពងាយស្រួល និងអាចមើលឃើញនូវអ្វី ដែលភ្នែកទទេរមិនអាចឃើញ។

យើងបានរកឃើញវីរុស, បាក់តេរី និងសត្វមានជីវិតផ្សេងទៀត ដែលយើងមិនធ្លាប់ស្គាល់ពីមុន ហើយយើងអាចមើលឃើញ នូវរូបរាងរបស់វាបានយ៉ាងច្បាស់ ដោយសារតែមីក្រូទស្សន៍។

តើអ្នកធ្លាប់ឆ្ងល់ទេថា តើបាក់តេរី រឺវីរុសមានរូបរាងបែបណា? តោះទៅមើលទាំងអស់គ្នា ធានាអ្នកច្បាស់ជា ភ្ញាក់ផ្អើលនូវអ្វីដែលអ្នក បានឃើញនៅពេលនេះ៖

១. ទាយទៅមើល៍ថាតើវាជាអ្វី? វាជាក្រចកដៃរបស់មនុស្ស ដែលមើលនៅក្នុងមីក្រូទស្សន៍
មិននឹកស្មានថា ក្រចកដៃដ៏ស្រស់ស្អាតរបស់មនុស្ស មានរូបរាងបែបនេះ នៅពេលដែលមើលតាមមីក្រូទស្សន៍។

២. ក្បាលស្រមោច
ក្បាលរបស់ស្រមោចពិតជាគួរអោយខ្លាច វាមើលទៅដូចជាសត្វចម្លែក។

៣. ចៃឆ្កែ
បើមើលត្រឹមតែភ្នែកទទេរ វាគួរអោយខ្ពើមណាស់ទៅហើយ។ សត្វដែលរស់នៅ ដោយការបូមឈាមពីសត្វដទៃ ពិតជាគួរអោយខ្លាចមែន។ ប៉ុន្តែគ្រប់គ្នាច្បាស់ជាមិននឹកស្មានថា វាមានរូបរាងកាន់តែអាក្រក់​ នៅពេលដែលមើលតាមមីក្រូទស្សន៍។

៤. Embryonic Zebrafish
មិនធ្លាប់ដែលស្គាល់ និងឃើញត្រីនេះពីមុនមកទេ ប៉ុន្តែយ៉ាងណាវានៅតែគួរអោយខ្លាច។

៥. ដង្កូវមេអំបៅ
វាពិតជាគួរអោយខ្លាចខ្លាំងណាស់។ ពេលមើលភ្នែកទទេរ អាចគួរអោយស្រលាញ់ ប៉ុន្តែនៅពេលដែលឃើញនៅក្នុងមីក្រូទស្សន៍ វាពិតជាមិនគួរអោយចង់ឃើញទេ។

៦. ដង្កូវ
មនុស្សជាច្រើនខ្លាចដង្កូវ ដោយគ្រាន់តែមើលឃើញនឹងភ្នែកទទេរ ចុះទំរាំតែបានឃើញរូបរាងរបស់វា នៅក្នុងមីក្រូទស្សន៍ទៀត ច្បាស់ជាញាក់សាច់ ដេកយល់សុបិន្តឃើញមិនខានទេ។

៧. អ៊ំប្រីយ៉ុងរបស់សត្វមាន់
កូនមាន់ពិតជាគួរអោយស្រលាញ់ខ្លាំងណាស់, ប៉ុន្តែនៅពេលដែលមើលវា នៅក្នុងមីក្រូទស្សន៍វាពិតវាដូចសត្វចម្លែកខ្លាំងណាស់។ តើអ្នកគិតថាវាគួរអោយស្រលាញ់ដែរទេ?

៨. ដង្កូវម្យ៉ាងដែលរស់នៅក្នុងរបស់រលួយ
ឃើញហើយ ពិតជាមិនចង់ជឿទេថា ដង្កូវនៅក្នុងរបស់រលួយ មានទាំងចង្កូមថែមទៀត។ គួរអោយខ្លាច!!!

៩. រោមភ្នែក
កុំច្រលំថាជាគុម្ពស្មៅ, ការពិតវាជារោមភ្នែករបស់យើងទេ។ មិននឹកស្មានថាវាមានរូបរាងបែបនេះទេ។

១០. Hydrothermal Worm
វាពិតជាដូចសត្វចម្លែកខ្លាំងណាស់។

១១. ចៃ
ចៃទុំនៅលើសក់ក្បាលរបស់មនុស្ស ហើយវាបឺតឈាម ដែលធ្វើអោយអ្នកដែលកើតចៃ រមាស់ក្បាល អេះមិនបាត់។ វាពិតជាគួរអោយខ្លាច។

១២. សត្វឱម៉ាល់
ជាធម្មតាសត្វឱម៉ាល់ គួរអោយខ្លាចស្រាប់ទៅហើយ ប៉ុន្តែវារឹតតែគួរអោយខ្លាច នៅពេលដែលមើលនៅក្នុងមីក្រូទស្សន៍។

១៣. សង្កើច
សង្កើចដែលមាននៅលើពូករបស់អ្នក ពិតជាគួរអោយខ្លាចណាស់មែនទេ? តោះយកពូកទៅ បោកទឹកចេញ មិនចឹងទេ ដេកមិនលក់ទេយប់នេះ។

១៤. Water Bear
មិនដឹងថាវាមានរូបរាងបែបណាទេ ព្រោះមិនដែលស្គាលវាពីមុនមកទេ។ ប៉ុន្តែវាពិតជាមានរូបរាងអាក្រក់មើលខ្លាំងណាស់។

១៥. អណ្តាត
អណ្តាតពិតជាមានរូបរាងចម្លែកមែន ពេលមើលនៅក្នុងមីក្រូទស្សន៍។

១៧. Snowflake
មីក្រូទស្សន៍អស្ចារ្យខ្លាំងណាស់ សូម្បីតែវត្ថុតូចល្អិតយ៉ាងណាក៏អាចមើលឃើញ នូវរូបរាងរបស់វា។

១៧. ស្បែកត្រីឆ្លាម
ពិតជាមិននឹកស្មានថា ស្បែកត្រីឆ្លាមមានរូបរាងបែបនេះទេ។

១៩. ផ្លែស្ត្រូប៊ីរី
មិនប្រាប់ពិតជាមិនដឹងទេ!!! មើលត្រឹមតែភ្នែកទទេរ ក៏មិនស្មានដល់ថា ពេលមើលនៅក្នុងមីក្រូទស្សន៍ វាមានរូបរាងគួរអោយខ្លាចបែបនេះដែរ។។

២០. កាហ្វេ
កាហ្វេ??? វាពិតជាមានរូបរាងចម្លែក នឹកស្មានមិនដល់ទាល់តែសោះ។

២១. Vodka
មិនដឹងថាដូចអ្វីទេ !!!

២២. មេអំបៅ
ភាពស្រស់ស្អាតរបស់មេអំបៅ ត្រូវបានប្រែទៅជាសត្វចម្លែក នៅពេលដែលមើលនៅក្នុងមីក្រូទស្សន៍។

២៣. ភ្នែកមូស
ភ្នែកមូស ដូចជាសត្វចម្លែកអ៊ីចឹង។

២៤. គូថស្រមោច
មើលភ្នែកទទេរមិនដឹង ថាវាមានរូបរាងបែបនេះទេ។

២៥. កូនក្អុក
កាលនៅតូចធ្លាប់លេងកូនក្អុកទេ? នេះរូបរបស់វា ពេលមើលនៅក្នុងមីក្រូទស្សន៍ គួរអោយខ្លាចណាស់មែនទេ?

២៦. ពពួកសត្វល្អិតដែលនៅក្នុងទឹក
គិតទៅៗ ពពួកសត្វទាំងនេះ ពិតជាដូចសត្វចម្លែកមែន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial