ធ្លាប់តែឃើញតារាម៉ូដែលក្មេងៗ ប៉ុន្តែពេលនេះងាកមកមើលតារាម៉ូដែលវ័យចាប់ពី ៤៥ ដល់ ៨៥ ឆ្នាំវិញម្តង ធានាថាមិនចាញ់ម៉ូដែលក្មេងៗទេ

ក្រុមហ៊ុន Agency មួយដែលមានឈ្មោះថា Oldushka បានជ្រើសរើសតារាម៉ូដែលចាស់ៗ ដែលមានវ័យចាប់ពីអាយុ ៦៥​ ដល់ ៨៥ ឆ្នាំ។

អ្នកថតរូបម្នាក់ ដែលមានឈ្មោះថា Igor Gavar បានចាប់ផ្តើមការងារនេះ ដោយថតរូបស្រស់ស្អាត របស់ម៉ូដែលវ័យចាស់ ហើយបង្ហោះចូលទៅក្នុង ប្លុករបស់គាត់ ហើយគាត់ក៏ចាប់ផ្តើម បង្កើតជាក្រុមហ៊ុន Agency នេះតែម្តងទៅ។

ជាទូទៅក្រុមហ៊ុននេះ ជួលតែតារាម៉ូដែល ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ប៉ុន្តែតារាម៉ូដែល ផ្នែកបុរសម្នាក់ ដែលមានឈ្មោះថា Sergey មានអាយុទើបតែ ៤៥ ឆ្នាំប៉ុណ្ណោះ។

លោក Gavar បានប្រាប់ពីមូលហេតុ ដែលគាត់ជួល​លោក Sergey អោយមកធ្វើជាតារាម៉ូដែល ដែលខុសពីគោលការណ៍ក្រុមហ៊ុន ដែលតម្រូវអោយជួល តែមនុស្សមានអាយុលើសពី ៤៥ ឆ្នាំ, «ខ្ញុំចុះកុងត្រាជាមួយគាត់ (Sergey) ពីព្រោះគាត់មើលទៅចាស់ជាងអាយុ»។

ក្រុមហ៊ុន Agency របស់រុស្ស៊ីមួយនេះ ជ្រើសរើសតែមនុស្ស ដែលមានវ័យចាស់ អោយមកធ្វើជាតារាម៉ូដែល ព្រោះគាត់ចង់បង្ហាញពី ភាពស្រស់ស្អាត របស់មនុស្សវ័យចំណាស់ ហើយចង់បញ្ជាក់ថាភាពស្រស់ស្អាត មិនមែនស្ថិតនៅលើ ការវះកាត់កែសម្ជស្សនោះទេ។ មនុស្សវ័យចំណាស់ ក៏នៅតែស្រស់ស្អាតផងដែរ។

តារាម៉ូដែលវ័យចំណាស់របស់ក្រុមហ៊ុន Agency Oldushka កំពុងទទួលបាន ការចាប់អារម្មណ៍ខ្លាំង នៅប្រទេសរុស្ស៊ី។ ពួកគាត់ក៏ត្រូវបានជួល សម្រាប់យុទ្ធនាការ ផ្សាយពាណិជ្ជកម្មសំខាន់ថែមទៀតផង។ ខាងក្រោមនេះជា រូបភាពរបស់ តារាម៉ូដែលវ័យចាស់ៗ៖

១. Tatjana Nekliudova, អាយុ ៦១ ឆ្នាំ

 

២. Valentina Yasen, អាយុ ៦២​ឆ្នាំ

 

៣. Tatjana Nekliudova, អាយុ ៦១​ឆ្នាំ

 

៤. Irina Belisheva (ខាងឆ្វេង), អាយុ ៧០ ឆ្នាំ

 

៥. Sergey Arctica, អាយុ ៤៥ ឆ្នាំ

 

៦. Irina Belisheva, អាយុ ៧០ ឆ្នាំ

 

៧. Tatjana Nekliudova, អាយុ ៦១ ឆ្នាំ

 

៨. Olga Kondrasheva, អាយុ ៧១​ ឆ្នាំ

៩. Nina Ivanovna, ​អាយុ ៧៥ ឆ្នាំ

 

១០. Tatjana Nekliudova, អាយុ ៦១ ឆ្នាំ

១១. Sergey Arctica (45 ឆ្នាំ) និង Valentina Yasen (62 ឆ្នាំ)

១២. Tatjana Nekliudova, អាយុ ៦១ ឆ្នាំ

១៣. Sergey Arctica, អាយុ ៤៥ ឆ្នាំ

១៤. Valentina Yasen, អាយុ ៦២ ឆ្នាំ

១៥. Olga Kondrasheva, អាយុ ៧២ ឆ្នាំ

១៦. Valentina Yasen, អាយុ ៦២ ឆ្នាំ

១៧. Victor Sosnovtsev, 73 ឆ្នាំ

១៨. Tatjana Nekliudova (ខាងឆ្វេង), អាយុ ៦១ ឆ្នាំ

១៩. Tatjana Nekliudova, អាយុ ៦១ ឆ្នាំ

២០. Victor Sosnovtsev, 73 ឆ្នាំ

២១. Tatjana Nekliudova, អាយុ ៦១ ឆ្នាំ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial