បុរសម្នាក់ញៀននឹងការសាក់នៅលើរាង រហូតទាល់តែក្លាយជាបែបនេះ – មើលហើយចង់ខ្លាច!!!

បុរសជនជាតិអង់គ្លេសម្នាក់ ញៀននឹងការសាក់រហូតទាល់តែ ក្លាយទៅជាមនុស្សចម្លែក។ គាត់សាក់គ្រប់កន្លែងទាំងអស់ នៅលើរាងកាយរបស់គាត់ សូម្បីតែគ្រប់ភ្នែក និងនៅក្នុងមាត់ជាដើម។

បុរសចម្លែកម្នាក់នោះ មានឈ្មោះថា Eli Ink អាយុ ២៧ ឆ្នាំ ក្លាយជាមនុស្សញៀននឹង ការសាក់រូបពណ៌ខ្មៅនៅលើរាងកាយ។

រាងកាយរបស់គាត់ទាំងមូល គ្រប់ដណ្តប់ទៅដោយ ថ្នាំសាកពណ៌ខ្មៅ រយៈពេលជាង ១០ ឆ្នាំមកហើយ, ហើយគាត់ក៏មានគម្រោង បន្ថែមទឹកថ្នាំពណ៌សពីលើវាទៀត។

ក្រៅពីការសាក់នៅលើ​ រាងកាយរបស់គាត់ហើយ, គាត់ថែមទាំងដាក់ប្រដាប់ ធ្វើអោយយឺតមួយយ៉ាងធំ ចូលទៅក្នុងបបូរមាត់ និងច្រមុំរបស់គាត់ ក្នុងគោលបំណងធ្វើ អោយវាមានទម្រង់មិនប្រក្រតី, វាក៏ជាផ្នែកមួយនៃ ដំណើរការកែប្រែរាងកាយរបស់គាត់ដែរ។

លោក Ink បានកែប្រែរូបរាងរបស់គាត់ តាំងពីគេនៅក្មេងម្ល៉េះ។ គាត់បាននិយាយាថា, «ខ្ញុំគិតថា មានតែមនុស្សម្នាក់គត់ ដែលយល់អំពី ការផ្លាស់ប្តូររបស់ខ្ញុំ នោះគឺជាខ្ញុំ។ ខ្ញុំមិនចង់ពន្យល់ប្រាប់ទៅនរណាម្នាក់ទេ។ អ្វីៗដែលខ្ញុំធ្វើគឺជាសិល្បៈ។ Picasso គឺជាអ្វី ដែលបំផុសគំនិតកុមារភាពដ៏ធំបំផុតរបស់ខ្ញុំ, ជាពិសេសសិល្បៈអរូបី, ប៉ុន្តែខ្ញុំចូលចិត្តសិល្បៈគ្រប់ទំរង់»។

គាត់បន្ថែមថា, «ខ្ញុំចង់ក្លាយទៅជា​ តួអរូបីមួយ នៅក្នុងចំណោមគំនូររបស់ Picasso។ ខ្ញុំស្រលាញ់រូបរាងអរូបី, គ្មានការគិត, គឺគ្រាន់តែការសំដែងសុទ្ធ»។

ការសាក់នៅលើ គ្រាប់ភ្នែករបស់គាត់ ត្រូវបានគូលើផ្នែកពណ៌សនៃភ្នែក។ ការចាក់សាក់នៅលើភ្នែក ពាក់ព័ន្ធនឹងការចាក់បញ្ជូលទឹកថ្នាំ រវាងស្រទាប់សរសៃឆ្មារទាំងពីរនៃគ្រាប់ភ្នែក។ វាពិតជាគ្រោះថ្នាក់ខ្លាំងមែនទែន។

លោក Ink និយាយថាការផ្លាស់ប្តូររាងកាយ មានន័យថាត្រូវតែ ហ៊ានប្រថុយនឹងគ្រោះថ្នាក់ ដើម្បីសម្រេចបាននូវរូបរាង ដែលអ្នកចង់បាន។ គាត់និយាយថា, បើទោះបីជារូបរាងរបស់គាត់ មើលទៅបែបនេះក៏ដោយ ប៉ុន្តែមនុស្សស្រីមួយចំនួន នៅតែមើលឃើញគាត់ មានភាពទាក់ទាញ។

ការពិតទៅ, បច្ចុប្បន្ននេះគាត់កំពុង មានទំនាក់ទំនងស្នេហា ជាមួយនឹងនារីម្នាក់ ដែលមានឈ្មោះថា Holly, ជានារីដែលស្រលាញ់​ ការផ្លាស់ប្តូររាងកាយ បែបខុសប្រក្រតីម្នាក់ដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial