Tiger Street Football Festival 2018 មណ្ឌលខេត្តកណ្តាលពិតជា ស្វិតស្វាញមិនចាញ់មណ្ឌលដ៏ទៃទេ

ក្រុងតាខ្មៅ៖ ក្រោយពិធីបើក​ ការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 វគ្គជម្រុះមណ្ឌលទី៧ នៅបរិវេណសួនច្បារ ច្រមុះមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមាន ៣២ ក្រុមចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញ មិនចាញ់មណ្ឌលដទៃនោះទេ បើទោះបីជានេះជា បទពិសោធន៍ដំបូង សម្រាប់អ្នកក្រុងតាខ្មៅក៏ដោយ។

យ៉ាងណាមិញ ក្រុមនីមួយៗ សុទ្ធតែមានបំណង ចង់ដណ្តើមយកជ័យជំនះ ដើម្បីទទួលបានរង្វាន់យ៉ាងច្រើន ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដោយជើងឯកប្រចាំ មណ្ឌលខេត្តកណ្តាល នេះទទួលបាន ១០០០$ និងស្រាបៀរថៃហ្គ័រ ១០ កេស, លេខ ២ ទទួលបាន ៥០០$ និងស្រាបៀរថៃហ្គ័រ ១០ កេស, និងលេខ ៣ បាន ៣០០$ និងស្រាបៀរថៃហ្គ័រ ៥ កេស, និង លេខ៤ ទទួលបាន ១៥០$ និងស្រាបៀរថៃហ្គ័រ ៥ កេសផងដែរ។

ទន្ទឹមនឹងនេះផងដែរ ក្រុមទាំងអស់សុទ្ធ តែចង់ក្លាយជា ម្ចាស់ជើងឯក ប្រចាំតំបន់របស់ខ្លួន ដើម្បីអាចទទួលបាន សិទ្ធិទៅចូលរួមប្រកួតនៅ វគ្គផ្តាច់ព្រ័ត្របន្តទៀត នៅរាជធានីភ្នំពេញនាថ្ងៃទី ១០ និងទី ១១ មីនា ២០១៨ ខាងមុខនេះ និងជាពិសេសមានឱកាស ជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs ខណៈដែលមណ្ឌលថ្មីមួយនេះ ជ្រើសយកជើងខ្លាំងតែ ៣ ក្រុមប៉ុណ្ណោះ។

សូមបញ្ជាក់ថា សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាលនេះ គឹជាលើកដំបូង ដែលក្រុមការងារ Tiger Street Football Festival 2018 បានមករៀបចំការប្រកួត ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់ សកម្មភាពកីឡា ក៏ដូចជាវេទិកាមួយ សម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហា វិស័យកីឡាបាល់ទាត់ បានបង្ហាញនូវទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗ នៃការប្រកួត។

ដូច្នេះសូមតាមដាន ទាំងអស់គ្នាបន្តទៀត ថាតើក្រុមណាខ្លះ អាចបំបែកកញ្ចប់ថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់ របស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងទទួលបានកៅអី ទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញ។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial