វគ្គជម្រុះ Tiger Street Football Festival 2018 ប្រចាំមណ្ឌលខេត្តកណ្តាល បានបើកជាផ្លូវការហើយ

កណ្តាល៖ ការប្រកួតជម្រុះមណ្ឌលទី៧ នៃពានរង្វាន់ Tiger Street Football Festival 2018 បានបើកជាផ្លូវការហើយ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នេះ នៅបរិវេណមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួម ពីក្រុមចំនួន៣២ក្រុម។

ហើយចំពោះក្រុមដែលចូលរួមក្នុង ពិធីបើកក៏ទទួលបានវត្ថុអនុស្សាវរីយ៍ពី ក្រុមហ៊ុនស្រាបៀរថៃហ្គ័រផងដែរ។

ថ្លែងក្នុងពីធីបើកកាលពីព្រឹកមិញ លោក ទុយ វិច្ឆិកាតំណាងឲ្យ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រគណៈកម្មាធិការបច្ចេកទេស បានលើកឡើងថា នេះគឺជាលើកទី៦ហើយ ដែលក្រុមហ៊ុនស្រាបៀថៃហ្គ័រ បានរៀបចំកម្មវិធីដ៏អស្ចារ្យ ក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជន ដែលស្រលាញ់កីឡាបាល់ បានបញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់។

ហើយជាធម្មតាការប្រកួត តែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើការ គោរពវិន័យ និងសូមឲ្យបងប្អូនកីឡាករទាំងអស់ ប្រកាន់ខ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

នៅក្នុងនោះដែរលោក Wong kwok San នាយកផ្នែកលក់នៃ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីបើកនោះថា Tiger Street Football Festival ២០១៨ បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍ កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់ ៨ មណ្ឌល ក្រុមចូលរួមប្រកួតដល់ទៅជាង ៥០០ក្រុម កីឡាករសរុបជាង ៣៥០០នាក់ និងជាពិសេសមានរង្វាន់ដ៏ច្រើនសរុប ៥០ ០០០$។

មិនតែប៉ុណ្ណោះក្រុមដែល ប្រជែងបានកៅអីទៅចូលរួម ប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។


សូមបញ្ជាក់ថា សម្រាប់ការប្រកួតនៅមណ្ឌលទី៧ នេះ ធ្វើរយៈពេលតែ ១ ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ០៤ ខែមីនា ដើម្បីស្វែងរកក្រុមជើង ចំនួន ៣ ក្រុម ឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត ទូទាំងប្រទេសនៅ រាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial