Tiger Street Football Festival ២០១៨ នៅមណ្ឌលខេត្តកណ្តាលមាន ៣២ ក្រុមចូលរួមប្រកួត

កណ្តាល៖ ខេត្តកណ្តាលជាគឺជា មណ្ឌលទី៧ បន្ទាប់ពីមណ្ឌលកំពង់ចាម ដែលស្រាបៀរថៃហ្គ័រ បានរៀបចំការប្រកួត Tiger Street Football Festival 2018 ដ៏អស្ចារ្យ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ប្រាក់រង្វាន់សរុបទូទាំងប្រទេស កាន់តែធំអស្ចារ្យរហូតដល់៥០០០០ដុល្លារ។


មណ្ឌលខេត្តកណ្តាលនេះមាន ៣២ ក្រុមចូលរួមក្នុងការប្រកួតវគ្គជម្រុះ នៅថ្ងៃទី០៤ ខែមីនា ដើម្បីជ្រើសយកក្រុមជើងខ្លាំង ទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

ក្នុងពិធីសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី០៣ ខែមីនា អ្នកស្រី ថោង បវរលក្ខិណា នាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៨ រដូវកាលទី ៦ បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ក្រុមចូលរួមប្រកួតកាន់តែច្រើន និងមានប្រាក់រង្វាន់សរុបរហូតដល់ ៥០០០០ដុល្លារ។

Tiger Street Football Festival ឆ្នាំ២០១៨ នេះ មណ្ឌលប្រកួតកើនឡើងរហូតដល់ ប្រាំបីខេត្តក្រុងទូទាំងប្រទេស។

បន្ថែមពីលើនេះ លោក ប៉ិច នី នាយកគ្រប់គ្រងសកម្មភាពពាណិជ្ជកម្ម បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival រួមមានសកម្មភាពសប្បាយរីករាយជាច្រើន ទាំងការប្រកួតបាល់ទាត់ ស្តង់លេងហ្គេមកម្សាន្ត ស្តង់សម្រាប់អ្នកគាំទ្រមានជាបដា សម្រាប់សរសេរគាំទ្រក្រុមរបស់ខ្លួន និងមានការគូរមុខគួរឲ្យទាក់ទាញ មានកន្លែងលក់វត្ថុអនុស្សាវរីយ៍ជាសម្ភារៈកីឡា កន្លែងថតរូបអនុស្សាវរីយ៍ និងកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់ ការជាវស្រាបៀរថៃហ្គ័រក្នុងឱកាសនោះ។


សូមបញ្ជាក់ថា នេះជាលើកដំបូងសម្រាប់កីឡាករ ប្រចាំខេត្តកណ្តាលប្រកួតប្រជែង ដណ្តើមពានរង្វាន់នៃក្របខ័ណ្ឌ Tiger Street Football Festival ២០១៨ ដែលនឹងបើកការប្រកួតជា ផ្លូវការនាព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០១៨ ដោយមាន ៣២ ក្រុមចូលរួម។


ចង់ដឹងថា តើក្រុមណាជាម្ចាស់ជើងឯកប្រចាំតំបន់នេះ សូមតាមដានបន្តទៀត។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial