ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់ និង ១៣ ម្នាក់ ប្រឈមមុខនឹងការជាប់គុក ១០ ឆ្នាំ ដោយសារតែសម្លាប់ឃ្មុំ ៥០ ម៉ឺនក្បាល

បរទេស៖ មានហេតុការណ៍មួយ បាន​កើតឡើងនៅទីក្រុង Sioux រដ្ឋ Lowa។ ប្រជាជនរស់នៅទីក្រុងនោះ ជាច្រើននាក់ មានការភ្ញាក់ផ្ញើលជាខ្លាំង បន្ទាប់ពីពួកគេបាន ទទួលដំណឹងថា ក្មេងប្រុសពីរនាក់បាន សម្លាប់សត្វឃ្មុំយ៉ាងច្រើន រហូតជាង ៥០ម៉ឺនក្បាល។

ថ្វីត្បិតតែក្មេងប្រុសទាំងពីរនោះ មានអាយុត្រឹមតែ ១២ និង ១៣ ឆ្នាំក៏ដោយ, ប៉ុន្តែទង្វើរបស់ពួកគេអាច ប្រឈមមុខនឹងការជាប់ពន្ធគារ រហូតដល់ទៅ ១០ ឆ្នាំ។

លោក Justin និង ភរិយារបស់គាត់ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ Wild Hill Honey នៅទីក្រុង Sioux,​ បានទៅមើលឃ្មុំរបស់ពួកគេ នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៧, ស្រាប់តែប្រទះឃើញ សំបុកឃ្មុំរបស់ពួកគេ ៥០ សំបុកត្រូវបានបំផ្លាញ ហើយទីកសិដ្ឋាននោះ ត្រូវបានបំផ្លាញទាំងស្រុង។

សកម្មភាពនៃការបំផ្លិចបំផ្លាញនេះ បានបណ្តាលអោយឃ្មុំជាង ៥០ម៉ឺនក្បាលបានងាប់ បើគិតជាសាច់ប្រាក់វិញ អស់ប្រហែលជាជាង ៦០,០០០ដុល្លា។

លោក Englehardt ដែលជាម្ចាស់កសិដ្ឋាន បាននិយាយថា, «ពួកគេបានដើរវាយ គ្រប់សំបុកឃ្មុំទាំងអស់ ហើយឃ្មុំទាំងអស់ត្រូវបានសម្លាប់»។

គាត់បន្តទៀតថា, «ពួកគេដើរវាយផ្តួលរលំ ឧបករណ៍ចិញ្ចឹមឃ្មុំ ហើយយករបស់របរទាំងនោះ បោះចូលទៅក្នុងព្រិល។ គ្រប់យ៉ាងមិនបានបាត់ទេ, គ្រាន់តែខ្ទេចខ្ទីអស់»។

សហគមន៍បានប្រមូលប្រាក់រៃអង្គាស រួមគ្នាជានឹងទំព័ររៃអង្គាសប្រាក់ របស់ប្តីប្រពន្ធទាំងពីរនាក់នោះ ប្រមូលប្រាក់បានប្រមាណជា ៣០,០០០ដុល្លា។

លោក Englehardt បាននិយាយថា, «ពួកយើងអរគុណចំពោះ ការរួមចំណែកទាំងនោះ ដែលធ្វើអោយពួកយើង អាចរកប្រាក់បាន ដើម្បីសាងសងឡើងវិញ នៅក្នុងនិទាឃរដូវនេះ។ ពួកយើងការមានរំជួលចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីអាណិតមេត្តារបស់អ្នកទាំអស់គ្នា។ ពេលនេះពួកយើងអាច ស្រោចស្រង់កសិដ្ឋានរបស់ពួកយើង ឡើងវិញហើយ»។

ប្តីប្រពន្ធនេះក៏បានអរគុណយ៉ាងខ្លាំង ចំពោះអាជ្ញាធរមូលដ្ឋាន ដែលរកមុខជនល្មើស និងចាប់ខ្លួនពួកគេយកមក ផ្តន្ទាទោសទៅតាមច្បាប់។ ដោយសារតែពួកគេជាអនីតិជន ដូច្នេះក្មេងប្រុសទាំងពីរនាក់នេះ មិនត្រូវបានគេបង្ហាញឈ្មោះ និងមុខមាត់ពិតនោះទេ។

ពួកគេត្រូវបានចោទប្រកាន់ពី បទប្រព្រឹត្តអំពើល្មើសព្រហ្មទណ្ឌកម្រិតទី ១ និងចោរកម្មក្នុងកម្រិតទី ៣ នៃច្បាប់នៅក្នុងប្រទេស។ ពួកគេប្រឈមមុខនឹងការ ជាប់ពន្ធគាររហូតដល់ ១០ ឆ្នាំ ហើយត្រូវផាកពិន័យដល់ទៅ ១០.០០០ដុល្លាថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ, មានការជជែកវែកញែកជា សាធារណៈយ៉ាងខ្លាំង ចំពោះករណីនេះ ព្រោះពួកគេសុទ្ធតែនៅជា អនីតិជននៅឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ, ច្បាប់នៅតែជាច្បាប់ ក្មេងប្រុសទាំងពីរនាក់នេះ ត្រូវបានកាត់ទោសនៅក្នុង តុលាការអនីតិជន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial