លោក​យាយ​អាយុ ៩៩ ឆ្នាំ​ម្នាក់ ព្យាយាម​ដេរ​សម្លៀក​បំពាក់​ចំនួន ១០០០ សម្រាប់​ក្មេង​ក្រីក្រ​នៅ​តំបន់​អាហ្វ្រិក

លោក​យាយ Lillian Weber អាយុ 99 ឆ្នាំ​ម្នាក់ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​កោត​សរសើរ​ជា​ខ្លាំង ក្រោយ​ពេល​ដែល​លោក​យាយ​បាន​ព្យាយាម​ដេរ​សម្លៀក​បំពាក់​ជា​ច្រើន សម្រាប់​ចែក​ជូន​ដល់​កុមារ​ក្រីក្រ​ដែល​រស់​នៅ​ទ្វីបអាហ្វ្រិក។

លោក​យាយ Weber បាន​ដេរ​សំលៀក​បំពាក់​សម្រាប់​អង្គការ​សប្បុរស​ធម៌​មួយ ដែល​មាន​ឈ្មោះ​ថា “Little Dresses for Africa” ហើយ​អង្គការ​នោះ​ដែរ ក៏​ធ្លាប់​បាន​ជួយ​កសាង​សាលារៀន និង​ជីក​អណ្តូង​ទឹក នៅ​អាហ្វ្រិក​ទៀត​ផង។

លោក​យាយ​ចំណាស់​ម្នាក់​នោះ បាន​សង្ឃឹម​ថា សម្លៀក​បំពាក់​ចំនួន 1.000 នឹង​អាច​បញ្ចប់​មុន​ពេល​ដែល​គាត់​អាយុ 100 ឆ្នាំ។ ហើយ​ទី​បំផុត គាត់​ក៏​បាន​សម្រេច​ដូច​បំណង​ផង​ដែរ។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial