(មានវីដេអូ)៖ បុរសក្លាហានម្នាក់លួចចូលទៅក្នុងមន្ទីរពេទ្យ ដែលគេបោះចង់ចោលមួយកន្លែង ស្រាប់តែគាត់លឺសំលេងយំរវើយៗចេញពីជាន់ទី ៣ ពេលដែលគាត់ទៅដល់ទីនោះក៏ប្រទះឃើញអ្វីម្យ៉ាងដែលគាត់នឹកស្មានមិនដល់

នៅយប់មួយ, មានបុរសក្លាហានម្នាក់ឈ្មោះថា Joshua Goldberg បានលួចចូលទៅក្នុងមន្ទីរពេទ្យដែលគេបោះបង់ចោលមួយកន្លែង។

នៅមន្ទីរពេទ្យនោះល្បីថាមានខ្មោចលងយ៉ាងសាហាវ ដូច្នេះគាត់ក៏សម្រេចចិត្តថានឹងទៅទីនោះតែម្នាក់ឯង ដើម្បីស៊ើបមើលអោយច្បាស់ថា ពិតជាមានខ្មោចមែនរឺក៏យ៉ាងណា។

ពេលដែលគាត់ទៅដល់ទីនោះ, ខណៈពេលដែលគាត់កំពុងដើរចូលទៅក្នុងបរិវេនមន្ទីរពេទ្យ ដើម្បីថតវីដេអូនោះ ស្រាប់តែគាត់បានលឺសំលេងយំរវើយៗ យ៉ាងគួរអោយព្រឺក្បាលបំផុតចេញពីជាន់ទី ៣។

មនុស្សធម្មតាប្រហែលរត់ដាក់មេប្រូចបាត់ហើយ នៅពេលដែលលឺសំលេងបែបនេះ, ផ្ទុយទៅវិញបុរសក្លាហានម្នាក់នោះមកដកថយនោះទេ, គាត់បែរជាដើររកសំលេងនោះ ដើម្បីចង់ដឹងថាតើជាសំលេងអ្វីអោយប្រាកដ។

គាត់ក៏ដើរសំដៅទៅរកប្រភពសំលេង, ពេលដែលគាត់ទៅដើរទៅជិតដល់ គាត់មានអារម្មណ៍ថាសំលេងនោះហាក់ដូចជាប្រហែលៗ។

នេះជាកន្លែងសាលខ្មោច

គាត់ទាយទុកថានោះគឺជាសំលេងកូនឆ្មា ដែលនៅជាប់កន្លែងណាមួយ ហើយវាយំដើម្បីសុំជំនួយ។

ការទាយរបស់គាត់ពិតជាត្រឹមត្រូវមែន។ ការពិតវាជាសំលេងយំរបស់កូនឆ្មា ដែលអង្វររកគេតែប៉ុណ្ណោះ។ កូនឆ្មាមួយក្បាលបានជាប់នៅបាតបំពង់កំដៅ។

គាត់បានសរសេរនៅលើ Channel ក្នុង Youtube របស់គាត់ថា, «ខ្ញុំដឹងថាច្បាស់ជាមានឆ្មាជាប់នៅជាន់ទី ៣នោះ»។

«ប៉ុន្តែខ្ញុំរកមិនឃើញថានៅកន្លែងណា, ដំបូងបំផុតខ្ញុំគិតថាវាជាប់នៅក្នុងបំពង់កំដៅ»។

ដំណើរផ្សងព្រេងដ៏រន្ធត់របស់គាត់ក៏ត្រូវបានបញ្ចប់នៅត្រឹមជាន់ទី ៣ ព្រោះគាត់ប្រញាប់សង្គ្រោះកូនឆ្មាចេញពីទីនោះ។ ខាងក្រោមនេះជាវីដេអូរបស់គាត់៖

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial