ទីកន្លែងដែលគេបោះបង់ចោលទាំង ២០ ដែលគួរអោយខ្លាចបំផុតនៅក្នុងលោក ហើយគេនិយាយថាវាទាក់ទងខាងវិញ្ញាណ

នៅលើលោកនេះមានរឿងអាថ៌កំបាំងជាច្រើន។ កន្លែងខ្លះក៏ត្រូវបានគេបោះបង់ចោលយ៉ាងអាថ៌កំបាំង ហើយមានកន្លែងខ្លះទៀតត្រូវបានគេនិយាយថាមានខ្មោចជាដើម។

តួយ៉ាងដូចជាកន្លែងទាំង ២០ ខាងក្រោមនេះ ដែលត្រូវបានគេបោះបង់ចោលដោយគ្មានមូលហេតុច្បាស់លាស់ ហើយវាជាកន្លែងដែលគួរអោយខ្លាចបំផុតផងដែរ៖

១. I.M Cooling Tower ជាស្ថានីយ៍ថាមពលចាស់ នៅប្រទេសប៊ែលហ្ស៊ិក
រូបខាងក្រោមនេះថតចេញពីផ្នែកខ្លះនៃ Cooling Tower ដែលជាស្ថានីយ៍ថាមពលចាស់នៅទីក្រុង Monceau, ប្រទេសប៊ែលហ្ស៊ិក។ I.M. Cooling Tower នេះសាងសងឡើងនៅក្នុងឆ្នាំ​ ១៩២១។

វាមានសមត្ថភាពដំណើរការទឹក ៤៨០,០០០លីត្រក្នុងមួយ ១នាទី។ វាត្រូវបានគេចាត់ទុកប៉មដ៏ធំបំផុត និងមានឥទ្ធិពលបំផុតនៅក្នុងអំឡុងពេលនោះ។ ទោះបីជាយ៉ាងណា, វាត្រូវបានបិទទ្វារនៅពេលដែលប្រជាជនបានតវ៉ា អំពីការបញ្ចេញកាបូនឌីអុកស៊ីតរបស់វា។

រចនាសម្ព័ន្ធរបស់វាមានរាងដូចជាត្រែយ៉ាងធំ។ បន្ទាប់ពីត្រូវបានគេបោះបង់ចោល, ទីនោះក៏ប្រែក្លាយទៅជាកន្លែងដ៏គួរអោយព្រឺក្បាលបំផុត។

២. El Hotel del Salto
សណ្ឋាគារ El Hotel del Salto មានទីតាំងស្ថិតនៅប្រទេសកូឡុំប៊ី, វាត្រូវបានគេស្គាល់ថាជាទីតាំងប្រវត្ថិសាស្ត្ររបស់មនុស្សញៀនថ្នាំដ៏ខ្លាំងបំផុត។ សណ្ឋាគារនេះសង់ឡើងនៅលើច្រាំងទន្លេទល់មុខទឹកធ្លាក់។ ទេសភាពរបស់វាស្រស់ស្អាតបំផុត។

វាធ្លាប់ជាទិសដៅទេសចរណ៍ដ៏ពេញនិយមមួយ ដែលទាក់ទាញភ្ញៀវទេសចរណ៍ជុំវិញពិភព។ ​ប្រជាប្រិយភាពរបស់វាក៏ចាប់ផ្តើមចុះអន់ថយ បន្ទាប់ពីទន្លេនៅក្នុងតំបន់នោះបានក្លាយជាកន្លែងដ៏កខ្វក់ដោយសារតែកាកសំណល់ឧស្សាហកម្ម។

ទីបំផុតវាក៏ត្រូវបានគេបោះបង់ចោលនៅក្នុងឆ្នាំ ១៩៩០, ហើយវាក៏ក្លាយទៅជាកន្លែងសម្រាប់គេមកធ្វើអត្តឃាត។ គេនិយាយថាកន្លែងនេះទាក់ទាញមនុស្សដែលមានជំងឺធ្លាក់ទឹកចិត្ត រឺខូចចិត្តអោយមកលោតសម្លាប់ខ្លួនពីលើច្រាំងថ្មរបស់សណ្ឋាគារ។

៣. Pripyat នៅប្រទេសអ៊ុយក្រែន
មនុស្សជាច្រើនចាត់ទុកកន្លែងនេះថាជាទីក្រុងខ្មោច។ វាធ្លាប់ជាកន្លែងដែលមានមនុស្ស ៥០,០០០នាក់រស់នៅ។ មនុស្សទាំងអស់ដែលរស់នៅទីនេះត្រូវបានគេជម្លៀសចេញភ្លាមៗ បន្ទាប់ពីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ Chernobyl នៅឆ្នាំ ១៩៨១។

មានមនុស្សជាច្រើនបានឃើញសត្វបក្សីហោះឆ្លងកាត់ទីនោះ នៅពេលយប់ ហើយពួកគេជឿថានោះគឺជាព្រលឹងរបស់អ្នកស្លាប់។

៤. សណ្ឋាគារ Ryugyong
សណ្ឋាគារនេះត្រូវបានមនុស្សជាច្រើនហៅថាជាសណ្ឋាគារខ្មោច។ អាគារកម្ពស់ ១០៥ជាន់នេះត្រូវបានគេបោះចោលអស់រយៈជាង ១៦ ឆ្នាំមកហើយ។

ហេតុការណ៍នេះបានកើតឡើងដោយសារគ្រោះទុរ្ភិក្ស ដែលបានបំផ្លិចបំផ្លាញប្រទេសទាំងមូល។ បើទោះបីជាមានគម្រោងជួសជុលជាច្រើនលើកច្រើនសារក៏ដោយ, ប៉ុន្តែវានៅតែមិនសម្រេច។

មនុស្សជាច្រើនឆ្ងល់ថាហេតុអ្វីបានជាផ្ទៃខាងក្នុងរបស់សណ្ឋាគារនៅតែល្អ។ សណ្ឋាគារនេះមាន ៣០០០បន្ទប់ ហើយគ្រប់បន្ទប់សុទ្ធតែទទេរស្អាត និងគ្មានបង្អួចទាំងអស់។

៥. កោះ Hashima
វាមានទីតាំងនៅប្រទេសជប៉ុន, ហើយកោះនេះត្រូវបានស្គាល់ថាជាកោះធ្យូងថ្ម។ វាធ្លាប់ជាជម្រកដែលមានសុវត្ថិភាពសម្រាប់កម្មកររ៉ែជាង ៥០០០នាក់។យោងតាមប្រវត្តិសាស្ត្រ, កោះនេះធ្លាប់ជាកន្លែងបង្ខំធ្វើពលកម្ម។

វាកើតមានឡើងនៅក្នុងអំឡុងពេលសង្គ្រាមលោក។ នៅពេលដែលធ្យូងថ្មអស់, ប្រជាជននៅក៏ត្រូវបានជម្លៀសចេញ។ ពាក្យចចាមអារ៉ាមមួយបាននិយាយតៗគ្នាថា កម្មករអណ្តូងរ៉ែ ៥ នាក់ត្រូវតែស្លាប់ក្នុងមួយខែៗ ហើយកោះនេះយូរៗទៅក៏ក្លាយទៅជាកោះមរណៈ។

៦. រោងចក្រផលិតស្ករ Domino Sugar
រោងចក្រនេះមានទីតាំងនៅ Brooklyn ទីក្រុងញូវយ៉ក
រោងចក្រនេះជាក្រុមហ៊ុនចម្រាញ់ស្ករដំបូងបំផុតរបស់អាមេរិក ដែលផលិតស្ករម៉ាក Domino។ វាមានតាំងពីឆ្នាំ ១៨៨២ ហើយវាធ្លាប់ជារោងចក្រចម្រាញ់យកស្ករធំជាងគេបំផុតនៅក្នុងពិភពលោក។

ប៉ុន្តែនៅក្នុងឆ្នាំ ២០០០, រោងចក្រចម្រាញ់ត្រូវបានកម្មករជាង ២៥០ នាក់ធ្វើកូដកម្មទាមទារតំឡើងប្រាក់ឈ្នួល និងតវ៉ាលក្ខខណ្ឌការងារសម្រាប់ប្រាក់ខែទី ២០ របស់ពួកគេ។ រោងចក្រនេះបានក្លាយទៅជាប្រវត្តិសាស្ត្រនៃការធ្វើកូដកម្មដ៏យូរជាងគេបំផុត។ ហើយជាលទ្ធផលនៅក្នុងឆ្នាំ ២០០៤, រោងចក្រនេះក៏ត្រូវបិទទ្វារ បន្ទាប់ពីដំណើរការអស់រយៈពេល ១៤៨ ឆ្នាំ។

៧. Isla de las Muñecas
Isla de las Muñecas នេះប្រែមកថាជាកោះកូនតុក្តតា។ នៅទីនោះមានតុក្តតាជាច្រើន ហើយវាត្រូវបានគេចងព្យួរនៅលើដើមឈើ។ តើវាចម្លែកណាស់មែនទេ? បើតាមការនិយាយតៗគ្នាបាននិយាយថា មានអ្នកមើលថែក្មេងម្នាក់ បានប្រទះឃើញសពក្មេងស្រីបានស្លាប់នៅលើកោះនេះ។

បន្ទាប់ពីរកឃើញនាងក៏បានចងព្យួរកូនតុក្តតា ដើម្បីធ្វើអោយព្រលឹងក្មេងស្រីដែលស្លាប់ស្ងប់ចិត្ត។

៨. ផ្ទះដែលសល់តែមួយគត់នៅលើកោះ Holland
ផ្ទះនេះត្រូវបានគេនិយាយថាជាផ្ទះដែលសល់តែគត់នៅលើកោះ។ ផ្ទះដ៏ស្រស់ស្អាត និងគួរអោយខ្លាចនេះមានទីតាំងនៅលើកោះ Holland រដ្ឋ Maryland។

អ្នករស់នៅក្បែរកោះនោះបាននិយាយថា ពេលខ្លះពួកគេបានលឺសំលេងចេញពីក្នុងផ្ទះនោះនៅពេលយប់។ ពួកគេជឿថានោះប្រហែលជាសំលេងនរណាម្នាក់ដែលធ្លាប់រស់នៅទីនោះ។

នៅលើកោះនោះធ្លាប់មានសំណង់អាគារជាង ៧០ ខ្នងដែលរួមមានទាំងផ្ទះ, ការិយាល័យ, សាលារៀន និងមជ្ឈមណ្ឌលសហគមន៍ជាច្រើនផ្សេងទៀត។ ប៉ុន្តែជាអកុសលនៅក្នុងឆ្នាំ ២០១០, អាគារទាំងនោះបានបាក់រលំខ្ទេចអស់ នៅសល់តែផ្ទះនេះមួយគត់។

៩. Dadipark
កន្លែងនេះធ្លាប់ជាសួនកំសាន្តសម្រាប់ក្មេងលេង។ ប៉ុន្តែបន្ទាប់ពីមានក្មេងប្រុសម្នាក់ដាច់ដៃរបស់គេម្ខាង ខណៈពេលដែលកំពុងលេង, ទីកន្លែងនេះក៏បង្ខំអោយបិទទ្វារ។

ការពិតទៅវាមិនមែនជាករណីទីមួយទេ, ព្រោះតួលេខនៃគ្រោះថ្នាក់បានកើនឡើងជាបន្តបន្ទាប់។ កន្លែងសម្រាប់ក្មេងលេងនេះ ត្រូវបានគេជឿថាព្រលឹងខ្មោចរបស់ Princess Angeline ចេញលងបន្លាច។ កាលនៅរស់នាងធ្លាប់ជាអ្នកតស៊ូមតិសម្រាប់ជនក្រីក្រ មុនពេលដែលកន្លែងនេះក្លាយទៅជាសួនក្មេងលេង។

១០. Six Flags Theme Park
សួនឧទ្យាននេះបានបិទទ្វារ បន្ទាប់ពីមានការខូចខាតយ៉ាងដំណំ ដែលបណ្តាលមកពីព្យុះសង្ឃរា Katrina នៅក្នុងឆ្នាំ ២០០៥។

បន្ទាប់ពីការបិទទ្វារ, មានការយាមកាម ២៤ ម៉ោង។ តើហេតុអ្វីទៅ? ដោយសារតែមនុស្សជាច្រើននាក់នៅតែហ៊ានទៅលេងនៅទីនោះ, បើទោះបីជាសួនកំសាន្តបានបិទទ្វារក៏ដោយ។

មនុស្សជាង ២០០០នាក់បានស្លាប់នៅក្នុងហេតុការណ៍ព្យុះសង្ឃរា Kartina។ ពាក្យចចារ៉ាមបាននិយាយថា មានលឺសំលេងស្រែកចេញពីឧទ្យាននោះគួរអោយព្រឺក្បាល។ ពួកគេជឿថាសំលេងដ៏គួរអោយខ្លាចទាំងនេះ ជាសំលេងរបស់ជនរងគ្រោះ ដែលឆ្លុះបញ្ចាំងពីរឿងសោកសៅ។

១១. Chateau Miranda
Chateau Miranda នេះសាងសង់ឡើងនៅក្នុងឆ្នាំ ១៩០៧។ វាសាងសងឡើងដើម្បីស្នាក់នៅសម្រាប់រដូវក្តៅ, កេរ្តិ៍ឈ្មោះរបស់វាបានចាប់ផ្តើមល្បីនៅកំឡុងពេលសង្គ្រាមលោកលើកទី ២។

នៅកំឡុងពេលនោះ, វិមានមួយនេះបានក្លាយទៅជាកន្លែងស្នាក់នៅរបស់ទ័ពអាល្លឺម៉ង់។ សង្គ្រាមបានបញ្ចប់ ហើយវិមានមួយនេះក៏ត្រូវបានក្លាយទៅជាជំរុំសម្រាប់កុមារដែលឈឺ, ប៉ុន្តែនៅក្នុងឆ្នាំ ១៩៩១, វាក៏ត្រូវគេបោះបង់ចោល។

ក្រោយមកវាក៏បានក្លាយទៅជាវិមានរបស់ខ្មោច។ ពួកគេជឿថាព្រលឹងដែលនៅក្នុងវិមាននោះ គឺជាព្រលឹងខ្មោចកុមារដែលឈឺស្លាប់ទីនោះ។

១២. Kolmanskop
ទីក្រុងនៅក្នុង Namib Desert នេះដំបូងឡើយត្រូវបានបង្កើតឡើងដោយពួកជីករ៉ែអាល្លឺម៉ង់នៅក្នុងឆ្នាំ ១៩០០។ ក្នុងអំឡុងពេលនោះមានមនុស្សជាច្រើនជឿថា ពេជ្រអាចយកចេញពីដីខ្សាច់។ ប៉ុន្តែឆ្នាំ ១៩៥០, ទីក្រុងក៏លេចចុះទៅក្នុងខ្សាច់។

នៅសល់តែបំណែកតូចមួយដែលអាចមើលឃើញ, ប៉ុន្តែស្ទើរតែទាំងស្រុងត្រូវបានកប់ទៅក្នុងវាលខ្សាច់។ Kolsmanskop ក៏ក្លាយទៅជាកន្លែងខ្មោចព្រាយបិសាច។

១៣. Nara Dreamland
Nara Dreamland នេះមានទីតាំងនៅប្រទេសជប៉ុន។ វាត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៦១ ដែលបំផុសគំនិតដោយ Disneyland។ ប៉ុន្តែនៅពេលដែល Disneyland បានមកដល់ប្រទេសនេះនៅក្នុងឆ្នាំ ១៩៨៣, ភាពជោគជ័យរបស់សួនកម្សាន្តនេះក៏ត្រូវអន់ថយយ៉ាងឆាប់រហ័ស។

វាត្រូវបានបិទនៅក្នុងឆ្នាំ ២០០៦។ គ្មាននរណាម្នាក់ដឹងទេថាខ្មោចដែលនៅក្នុងឧទ្យាននោះ នៅចេញរាតត្បាតទៀតរឺអត់ទេ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយពីការបោះបង់ទីនោះ, មនុស្សដែលសាកល្បងចូលទៅកាន់ទីនោះ បាននិយាយថាពួកគេមានអារម្មណ៍ចំលែកហាក់ដូចជាមនុស្សដើរតាម ហើយបរិយាកាសនៅទីនោះពិតជាគួរអោយព្រឺក្បាលខ្លាំងណាស់។ នៅពេលយប់, ពួកគេបានលឺសំលេងយ៉ាងចម្លែកចេញពីអាគារមួយទៅអាគារមួយ។

១៤. Wonderland Amusement Park
Wonderland Amusement Park មានចម្ងាយ ២០ ម៉ាយពីទីក្រុងប៉េកាំង ហើយទីនោះធ្លាប់ជាកន្លែងដែលពេញនិយមមួយនៅអំឡុងពេលនោះ។ ទោះបីជាយ៉ាងណាក៏ដោយ, សួនកំសាន្តនេះធ្វើមិនទាន់រួចនោះទេ។ ដោយហេតុខ្លះៗ, ទើបគម្រោងក្នុងការសាងសងត្រូវបានលុបចោល។

ក្រោយៗមក, កសិករជាច្រើននាក់បានមកដាំដុះនៅក្នុងសួននេះ។ ប៉ុន្តែជាច្រើនឆ្នាំក្រោយមកទៀត, សួនឧស្យាននេះក៏បានក្លាយទៅកន្លែងឃាតកម្មដ៏ល្បី។

មានហេតុការណ៍មួយបានកើតឡើង, មានបុរសម្នាក់ត្រូវបានជនសង្ស័យបីនាក់បាញ់សម្លាប់ ហើយទុកសាកសពគាត់ចោលនៅទីនោះ។ ចាប់តាំងពីពេលនោះមក, ខ្មោចជនរងគ្រោះបានចេញលងបន្លាចនៅក្នុងឧទ្យាននោះរហូតមកទល់សព្វថ្ងៃនេះ។

១៥. An Overgrown Palace នៅប្រទេសប៉ូឡូញ
វាំងនេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩១០ សម្រាប់ព្រះមហាក្សត្ររបស់ប្រទេសប៉ូឡូញ, វាំងនេះធ្លាប់ជាកន្លែងដែលស្រស់ស្អាត រួមជាមួយនឹងរឿងរ៉ាវនៃព្រះមហាក្សត្រ និងព្រះមហាក្រត្រីយានីគ្រប់ជំនាន់។

ប៉ុន្តែពេលវេលាក៏បានផ្លាស់ប្តូរ។ ការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តបានផ្លាស់ប្តូររាជវាំងទៅជាសាលារៀនកសិកម្ម, ក៏ដូចជាផ្ទះសម្រាប់ជនពិការបញ្ញាស្មារតីទាំងមនុស្សពេញវ័យ និងកុមារ។ រាជវាំងនេះក៏ត្រូវបានគេបោះបង់ចោលបន្ទាប់ពីការដួលរលំនៃ USSR។

១៦. City Hall Station
ស្ថានីយ៍រថភ្លើងនៅទីក្រុងញូវយ៉កមួយនេះ ធ្លាប់ជាកន្លែងដែលស្រស់ស្អាតបំផុត, ហើយវាក៏ជាស្ថានីយ៍ដ៏ឆើតឆាយបំផុតមួយរបស់ទីក្រុងនៅក្នុងឆ្នាំ ១៩០៤។ តែនៅក្នុងឆ្នាំ ១៩៤៥, រដ្ឋាភិបាកបានសម្រេចចិត្តថាបិទវាចោល។

ស្ថានីយ៍នេះមិនត្រឹមតែមិនអាចផ្ទុករថភ្លើងបានធំជាងគេដោយសារតែរចនាសម្ព័ន្ធរបស់វាប៉ុណ្ណោះទេ, ប៉ុន្តែមានមនុស្សជាច្រើនអះអាងថាបានឃើញខ្មោចនៅក្នុងស្ថានីយ៍នេះថែមទៀតផង។

ទោះបីជាយ៉ាងណា អាជ្ញាធរព្យាយាមលុបបំបាត់ពាក្យចចាមអារ៉ាមនេះម្តងហើយម្តងទៀតក៏ដោយ, ប៉ុន្តែរហូតមកដល់ពេលនេះនៅតែគ្មាននរណាម្នាក់ហ៊ានទៅទីនោះតែម្នាក់ឯង។

១៧. Holy Land
ទីនោះត្រូវបានបង្កើតឡើងជាសួនកម្សាន្តបែបសាសនាគ្រឹស្ត។ វាមានភាពល្បីល្បាញណាស់នៅក្នុងចន្លោះឆ្នាំ ១៩៦០ និង ១៩៧០, វាទទួលភ្ញៀវច្រើនជាង ៤០,០០០នាក់ជារៀងរាល់ឆ្នាំ។

ប៉ុន្តែសួនឧទ្យាននេះត្រូវបានបិទនៅក្នុងឆ្នាំ ១៩៨៤។ ទីនោះធ្លាប់គេនិយាយថា មានគម្រោងថានឹងជួសជុលឡើងវិញ រឺពង្រីកវា, ប៉ុន្តែគ្មានមួយណាក្លាយជាការពិតនោះទេ។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ, រូបចម្លាក់នៅក្នុងឧទ្យាននេះសុទ្ធតែបាត់ក្បាលទាំងអស់។ មានរឿងអកុសលមួយបានកើតឡើងនៅក្នុងឆ្នាំ ២០១០, សពក្មេងស្រីជំទង់ម្នាក់ត្រូវបានគេរកឃើញនៅទីនោះ។ ក្មេងស្រីនោះត្រូវបានគេនិយាយថា នាងត្រូវបានគេសម្លាប់យ៉ាងឃោរឃៅបំផុត។

១៨. The Wreck of SS America
កប៉ាល់ SS America បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ហើយវាមានគម្រោងដាក់លក់ធ្វើជាសណ្ឋាគារកប៉ាល់ដ៏ប្រណិតនៅក្នុងប្រទេសថៃ។ ប៉ុន្តែបន្ទាប់ពីវាបានចាកចេញពីប្រទេសក្រិក, វាក៏ត្រូវវាយប្រហារដោយព្យុះរន្ទះ។

បន្ទាប់ពីវាខ្ទេចខ្ទីអស់, កន្លែងអចិន្ត្រៃយ៍របស់វាពេលនេះគឺនៅ Fuerteventura។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ, កប៉ាល់នោះអាចមើលឃើញតែពេលជំនោរទាបតែប៉ុណ្ណោះ។

កប៉ាល់ដែលខូចខ្ទេចខ្ទីនោះក៏បានក្លាយទៅជាកន្លែងដ៏ល្បីល្បាញមួយសម្រាប់អ្នកជ្រមុជទឹក, ប៉ុន្តែពួកគេភាគច្រើនត្រូវបានស្លាប់នៅទីនោះ។ មនុស្សមួយចំនួនបានអះអាងថាបានឃើញខ្យល់កួច, ដែលគេជឿថាគឺជាព្រលឹងរបស់អ្នកដែលស្លាប់មុជទឹកស្វែងរកអ្នកជួយ។

១៩. បក្សកុម្មុយនីសប៊ុលហ្គារី
វាមានទីតាំងនៅលើភ្នំ Buzludzha, ប្រទេសប៊ុលហ្គារី, នេះជាកន្លែងរបស់បក្សកុម្មុយនីសប៊ុលហ្គារី ហើយវាជាអាគារដ៏ចម្លែកដែលមើលទៅដូចជាយានអវកាស។

វាបានក្លាយទៅជាមជ្ឈមណ្ឌលនយោបាយនៅអំឡុងសម័យសូវៀត។ ទីនោះត្រូវបានគេបោះបង់ចោលនៅពេលណាមួយក្នុងឆ្នាំ ១៩៩០, អាគារនេះគ្រាន់តែការចងចាំផ្នែកនយោបាយដ៏គួរអោយភ័យខ្លាចតែប៉ុណ្ណោះ។ ពេលវេលាកន្លងផុតទៅ, វាក៏ក្លាយទៅជាផ្ទះខ្មោច។

២០. សាលារៀន Tat Tak ​នៅហុងកុង
សាលារៀននេះសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៧៤ ហើយវាបើកដំណើរការធម្មតាគ្មានអ្វីដែលគួរអោយកត់សំគាល់ឡើយ, ប៉ុន្តែក្រោយពេលដែលវាបិទនៅក្នុងឆ្នាំ ១៩៩៨ មកក៏លេចលឺនូវពាក្យចចាមអារ៉ាមជាច្រើន។

គេនិយាយថានាយិកាសាលានេះ ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកស្រី ដោយស្លៀកសំលៀកបំពាក់ពណ៌ក្រហម
នៅពេលដែលសាលារៀនបិទ។

ចាប់តាំងពីពេលនោះមករឿងហេតុគួរអោយព្រឺព្រួចក៏ចាប់ផ្តើមមាន។ មនុស្សជាច្រើនបាននិយាយថាព្រលឹងខ្មោចនាយិកាចេញលងបន្លាចយ៉ាងសាហាវនៅបរិវេណសាលារៀន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial