យន្តហោះ Boeing 737 ដែលត្រូវគេបោះបង់ចោលយ៉ាងអាថ៌កំបាំង ក្លាយទៅជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍ដ៏ពេញនិយមមួយនៅកោះបាលី

យន្តហោះ Boeing 737 មួយគ្រឿងត្រូវបានគេប្រទះឃើញនៅចំកណ្តាលជ្រលងភ្នំនៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី, ហើយវាប្រែក្លាយទៅជាកន្លែងដែល ទាក់ទាញភ្ញៀវទេសចរណ៍ដ៏ពេញនិយមមួយ។

ទោះបីជាយ៉ាងណា, គ្មាននរណាម្នាក់ដឹងច្បាស់ថាហេតុអ្វីជាយន្តហោះនោះចុះចត និងទុកចោលនៅទីនោះទេ។

មិនតែប៉ុណ្ណោះ, យន្តហោះ Boeing នោះត្រូវបានបិទជិត ហើយវាគ្មានសូម្បីតែស្លាកយីហោអ្វីទាំងអស់ ដែលអាចជួយកំណត់អត្តសញ្ញាណរបស់វាឡើយ។

យន្តហោះត្រូវបានគេប្រទះឃើញនៅ South Kuta ដែលមានរុំព័ទ្ធទៅដោយដើមឈើ និងទូរកុទឺន័រ។

ទោះបីជាវាត្រូវបានគេចាក់សោរ និងស្ថិតនៅក្រោមការយាមកាមជាប្រចាំក៏ដោយ ក៏អ្នកទេសចរណ៍នៅតែចាប់អារម្មណ៍នឹងភាពអាថ៌កំបាំងនេះ ហើយពួកគេចង់ចុះទៅដល់កន្លែងដើម្បីថតរូបជាមួយនឹងយន្តហោះនោះ។

យោងតាមការប៉ាន់ស្មាន, យន្តហោះនេះប្រហែលជាម្ចាស់ចង់យកទៅធ្វើជាភោជនីដ្ឋាន។

អាជ្ញាធរក្នុងស្រុក និងអ្នកដែលស្រលាញ់អកាសចរណ៍ជឿជាក់ថាយន្តហោះនេះ, ម្ចាស់ដើមប្រហែលជាមានគម្រោងយកវាធ្វើជាភោជនីយដ្ឋាន។ ​ប៉ុន្តែដោយសារតែម្ចាស់គ្មានលទ្ធភាពរ៉ាប់រងលើការចំណាយនៃការធ្វើ ដូច្នេះយន្តហោះនោះក៏ត្រូវបានទុកចោលនៅទៅនោះឡើងច្រេះចាប់បែបនេះទៅ។

ភ្ញៀវទេសចរណ៍ពីរនាក់ប្តីប្រពន្ធ ដែលគេដឹងថាអ្នកសរសេរប្លុកធ្វើដំណើរ បានទៅដល់ទីនោះកាលពីឆ្នាំ ២០១៧។ ពួកគេទាំងពីរបានថតរូបជាច្រើនសន្លឹកជាមួយនឹងយន្តហោះអាថ៌កំបាំងនោះ។

យន្តហោះ Boeing 737 នេះមិនមែនជាយន្តទី ១ ទេដែលប្រទះឃើញនៅលើកោះបាលី។

មានយន្តហោះមួយទៀតត្រូវបានគេរកឃើញមានទីតាំងនៅ Kedonganan។ វារកឃើញដោយបុរសម្នាក់ដែលមានឈ្មោះថា Josh ជាអ្នក YouTube vlogger៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial