ស្ត្រីម្នាក់ត្រូវបានអ្នកភូមិចោទប្រកាន់ថាជាមេធ្មប់ ដោយសារតែនាងហូរឈាមតាមភ្នែក ការពិតវាគឺជាជំងឺដ៏កម្រម្យ៉ាងដែលហៅថា…

នារីជនជាតិឥណ្ឌាម្នាក់ត្រូវបានអ្នកភូមិចោទប្រកាន់ថាជាមេធ្មប់ ដោយសារតែនាងមានហូរឈាមតាមភ្នែក, សូម្បីតែប្តីរបស់នាងក៏រត់ចោលនាងដែរ ហើយចោទនាងថាចេះធ្វើអំពើ។

ស្ត្រីវ័យ ២១ ឆ្នាំម្នាក់ដែលមានឈ្មោះថា Geeta កើតជំងឺដ៏កម្រម្យ៉ាងដែលហៅថា Hematohidrosis, វាជាជំងឺដ៏ចម្លែកម្យ៉ាងដែលធ្វើញើស របស់អ្នកជំងឺប្រែក្លាយទៅជាឈាម។

នារីរងគ្រោះដែលត្រូវបានអ្នកភូមិចោទប្រកាន់ថាមេធ្មប់រស់នៅស្រុក Saharsa រដ្ឋ Biharhas ប្រទេសឥណ្ឌាភាគខាងកើត។

គ្រូពេទ្យបាននិយាយថានាងមិនដឹងថាកើតដោយសារអ្វី ហើយក៏មិនធ្លាប់លឺពីជំងឺនេះពីមុនមកដែរ។ ស្ថានភាពជំងឺរបស់នាងបានបំផ្លាញក្តីសុបិន្ត និងជីវិតអាពាហ៍ពិពាហ៍របស់នាង។

ប្តីរបស់នាងទៅចោលនាង ដោយសារតែខ្លាចនាងជាមេធ្មប់។ ជំងឺដ៏កម្រនេះកើតមានលើមនុស្សតែម្នាក់នៅក្នុងចំណោម ១០លាននាក់។

ឪពុករបស់នាងបានចាកចេញពីផ្ទះ ដើម្បីស្វែងរកការព្យាបាលអោយកូនស្រី។ គាត់និយាយថាស្ថានភាពកូនស្រីរបស់គាត់កាន់តែអាក្រក់ឡើងៗជារៀងរាល់ថ្ងៃ។ ឈាមរបស់នាងចាប់ផ្តើមចេញតាមផ្នែកផ្សេងទៀតនៃរាងកាយរបស់នាង។

ទោះបីជាយ៉ាងណាក៏ដោយ, ពេលដែលគ្រូពេទ្យពិនិត្យមើលនាង, ចំនួនគ្រាប់ឈាម និងមុខងារឈាមកករបស់នាងគឺធម្មតាទាំងអស់។

គ្រូពេទ្យធ្វើការពន្យល់ពីជំងឺ Hematohidrosis ថាជាស្ថានភាពជំងឺមួយដែលបណ្តាលអោយសរសៃឈាមផ្សេងៗដែលនៅជុំវិញក្រពេញញើសទៅជារួមតូច នៅពេលដែលអ្នកជំងឺកំពុងមានភាពតានតឹងខ្លាំង។

នៅពេលដែលតានតឹងកាន់តែខ្លាំងឡើងៗ, សរសៃឈាមនឹងប៉ោងរហូតទាល់តែវាបែក។

នៅពេលដែលវាកើតឡើង, ឈាមនឹងចូលទៅក្នុងក្រពេញញើស ដែលរុញអោយឈាមចេញតាមផ្ទៃស្បែក។ វានឹងធ្វើអោយអ្នកជំងឺមានហូរឈាមនៅតាមស្បែក, ភ្នែក រឺផ្នែកផ្សេងទៀតនៃរាងដែលមានលាយជាមួយញើស។

ជាទូទៅស្ថានភាពនេះគេច្រើនឃើញកើតមានឡើងនៅលើមុខ។ មូលហេតុពិតប្រាកដនៃជំងឺនេះនៅមិនទាន់រកឃើញនៅឡើង ដោយសារតែជាប្រភេទជំងឺដ៏កម្រ។ ការពិតទៅ, វាមានព័ត៌មានតិចតួចណាស់អំពីជំងឺនេះ។

គួរបញ្ជាក់ផងដែរថា, ករណីហូរឈាមតាមភ្នែកនេះ ធ្លាប់ត្រូវបានគេរាយការណ៍នៅក្នុងឆ្នាំ ២០១០ ថាកើតមានឡើងនៅលើក្មេងស្រីវ័យ ១៤ ឆ្នាំម្នាក់ដែលមានឈ្មោះថា Twinkle Dwivedi ដែលទឹកភ្នែករបស់នាងប្រែទៅជាឈាម។

ករណីផ្សេងទៀតនៅប្រទេសថៃ, នារីម្នាក់ដែលមានឈ្មោះថា Phakamad Sangchai ក៏មានស្ថានភាពដូចគ្នានេះដែរ។ នាងមានចេញឈាមតាមភ្នែក, ត្រចៀក, ច្រមុះ និងស្បែក នៅពេលដែលនាងឈឺក្បាល៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial