ក្មេងស្រីកើតមកមានស្នាមខ្នៅពេញខ្លួន ដែលតែងតែត្រូវគេធ្វើបាបនៅសាលារៀន បង្រៀនមនុស្សអោយក្លាយជាមនុស្សរឹងមាំ

នារីម្នាក់កើតមកមានប្រជ្រុយ និងស្នាមខ្នៅពេញខ្លួន ហើយធ្លាប់ត្រូវបានគេមើលងាយ និងគ្មានអ្នកណារាប់អាននាងឡើយ។
Ciera Swaringen, វ័យ ២១ ឆ្នាំ រស់នៅជា North Carolina កើតមកមានជំងឺម្យ៉ាងដែលហៅថា Giant Congenital Melanocytic ដែលធ្វើអោយស្បែករបស់នាងគ្រប់ដណ្តប់ទៅដោយស្នាម និងប្រជ្រុយខ្មៅ។

នៅសាលារៀននាងតែងតែត្រូវគេធ្វើបាប មើលងាយ ហើយគ្មាននរណាម្នាក់រាប់អាននាងទេ ដោយសារតែពួកគេខ្ពើមនាង។

នាងនិយាយថា, «សិស្សប្រុសជាច្រើនតែងតែបង្អាប់ និងនិយាយមើលងាយនៅពេលដែលពួកគេឃើញខ្ញុំ, ពួកគេនិយាយថាខ្ញុំស្មោគគ្រោគ ហើយប្រាប់ខ្ញុំអោយទៅងូតទឹកចេញ»។

ស្ថានភាពរបស់នាងគឺជាជំងឺដ៏កម្រ ដែលអាចកើតមានឡើងចំពោះមនុស្សម្នាក់នៅក្នុងចំណោម ៥០០,០០០នាក់។ វាពិតជារឿងដ៏ក្រៀមក្រំបំផុត, ដែលវាមិនអាចព្យាបាលបានទេ។ ឪពុកម្តាយរបស់នាងអាណិតនាងណាស់ ប៉ុន្តែមិនដឹងថាត្រូវធ្វើបែបណានោះទេ។

កាលពេលនៅរៀននាងត្រូវបានសិស្សដទៃទៀតដាក់ឈ្មោះអោយនាងថា «ឆ្កែពពាល់»។ ថ្វីត្បិតតែនាងធ្លាប់អៀនខ្មាស់នៅពេលដែលគេហៅនាងបែបនេះ ប៉ុន្តែនាងនៅតែជំនះរាល់ពាក្យសំដីអវិជ្ជមានរបស់មនុស្សទាំងនោះ។

ឪពុកម្តាយរបស់នាងតែងតែលើកទឹកចិត្តនាង​អោយយកឈ្នះជំងឺដ៏ចម្លែកនេះ។រូបថតរបស់ Ciera ទទួលសញ្ញាប័ត្រថ្នាក់វិទ្យាល័យនៅក្នុងខែមេសា ឆ្នាំ ២០១៥, ថតជាមួយនឹងម្តាយ, ប្អូនស្រី និងឪពុករបស់នាង។

នាងនិយាយថា, «ខ្ញុំនៅចាំបានថា ពេលដែលខ្ញុំចាប់ផ្តើមចូលរៀនដំបូង, ម៉ាក់របស់ខ្ញុំប្រាប់ខ្ញុំថាស្នាមខ្នៅរបស់ខ្ញុំគឺជាស្នាមទេវតាថើប។ ហើយខ្ញុំនៅតែគិតបែបនេះ»។

នាងបន្តថា, «ប៉ារបស់ខ្ញុំគឺជាមនុស្សទី ១ ដែលឈរចាំការពារខ្ញុំ ប្រសិនបើនរណាម្នាក់និយាយមិនល្អ រឺធ្វើបាបខ្ញុំ»។

គ្រូពេទ្យបានប្រាប់ Ciera ថាមិនអាចវះកាត់បានទេ, ដោយសារតែស្នាមខ្នៅចេះតែកើតមានឡើងជាបន្តបន្ទាប់។ នាងនិយាយថា, «ស្នាមខ្នៅរបស់ខ្ញុំតែងតែកើតឡើង ហើយជាញឹកញាប់ខ្ញុំឃើញស្នាមខ្នៅថ្មីៗជានិច្ច»។

ដោយសារតែស្នាមខ្នៅចេះតែកើតថ្មីៗជានិច្ច, ដូច្នេះនាងត្រូវតែការពារកុំអោយត្រូវពន្លឺព្រះអាទិត្យខ្លាំងពេក ព្រោះនាងងាយនឹងកើតជំងឺមហារីកស្បែកជាងមនុស្សធម្មតា។

នាងនិយាយថា,​ «ឡេការពារកំដៅថ្ងៃគឺជាមិត្តសម្លាញ់របស់ខ្ញុំតែម្នាក់គត់»។

«ខ្ញុំយកប្រយ័ត្នខ្លាំងណាស់នៅពេលដែលថ្ងៃក្តៅខ្លាំង ហើយខ្ញុំមិនដែលចេញទៅក្រៅយូរទេ។​ ខ្ញុំស្លៀកខោខ្លី និងអាវវាលៗតែពេលមេឃត្រជាក់ទេ»។

ថ្វីត្បិតតែមនុស្សជាច្រើននាក់មើលមកនាងហាក់ដូចមនុស្សចម្លែក ប៉ុន្តែនាងរស់នៅពោរពេញទៅដោយក្តីស្រលាញ់ ហើយនាងក៏រកឃើញបុរសដែលស្រលាញ់នាងស្មោះ ដោយមិនគិតពីរូបសម្បត្តិរបស់នាង។ មិនតែប៉ុណ្ណោះនាងថែមទាំងបង្កើតបានកូនស្រីដ៏គួរអោយស្រលាញ់ម្នាក់ដែលមានឈ្មោះថា Gabrielle៕

Ciera ថតជាមួយនឹងកូនស្រីរបស់នាង

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial