តើអ្វីដែលអ្នកមើលឃើញមុនគេបង្អស់នៅក្នុងរូបនេះ? វានឹងបកស្រាយការពិតអំពីអ្នក!!

ជារឿយៗគេប្រើរូបសត្វដើម្បីជានិមិត្តសញ្ញាផ្សេងៗ។ ឧទាហរណ៍សត្វព្រាបតំណាងអោយសន្តិភាព សត្វនាគតំណាងអោយអំណាចដ៏ខ្លាំងក្លា រឺកម្លាំងដ៏រឹងមាំជាដើម។

ដូច្នេះតើសត្វអ្វីដែលអ្នកមើលឃើញមុនគេបំផុតនៅក្នុងរូបខាងក្រោមនេះ? វានឹងបកស្រាយអាថ៌កំបាំងដែលមាននៅក្នុងខ្លួនរបស់អ្នក៖

១. សត្វឥន្ទ្រី
សត្វឥន្ទ្រីនិមិត្តរូបតំណាងអោយការផ្សងព្រេង, ភាពក្លាហាន និងសេរីភាព។ ដូច្នេះប្រសិនបើអ្នកឃើញឥន្ទ្រីដំបូងគេបង្អស់នោះមានន័យថា អ្នកមានមោទនភាព និងមានទំនុកចិត្តលើខ្លួនឯង។

អ្នកពិតជាមនុស្សដែលមានឯករាជ្យ និងមិនចូលចិត្តអោយអ្នកដទៃគ្រប់គ្រងអ្នកទេ។ អ្នកកើតមកដើម្បីជាអ្នកដឹកនាំ ហើយអាចទាក់ទាញមនុស្សអោយដើរតាមអ្នក។ អ្នកក៏ជាមនុស្សសដែលចេះគួរសម និងមានចិត្តល្អផងដែរ។

២. ព្រាប
សត្វព្រាបតំណាងអោយសន្តិភាព។ ហើយវាក៏រំលឹកយើងអំពីក្តីសង្ឃឹម និងភាពស្អាតស្អំផងដែរ។

ប្រសិនបើអ្នកមើលឃើញសត្វព្រាបមុនគេបង្អស់នោះបង្ហាញថា អ្នកជាមនុស្សដែលមានបុគ្គលិកលក្ខណៈវិជ្ជមាន និងបរិសុទ្ធ ហើយអ្នកជឿថាពិភពលោកទាំងមូលពោរពេញទៅដោយសេចក្តីល្អ។

អ្នកអាចជម្រុញអ្នកដទៃអោយមានក្តីសង្ឃឹម ហើយអ្នកមិនមែនជាមនុស្សសំភារៈនិយមនោះទេ។

៣. ឆ្កែ
ឆ្កែតំណាងអោយភាពស្មោះត្រង់, គ្រួសារ និងមិត្តភាព។ ប្រសិនបើអ្នកមើលឃើញសត្វឆ្កែមុនគេបង្អស់នោះមានន័យថា អ្នកមិនមែនជាមនុស្សដែលគិតតែពីខ្លួនឯងទេ។

អ្នកនឹងមានអារម្មណ៍ដឹងគុណចំពោះអ្នកដទៃជានិច្ច ហើយមនុស្សដែលនៅជុំវិញខ្លួនអ្នកនឹងមានអារម្មណ៍សុវត្ថិភាព ហើយក៏តែងតែសុវត្ថិភាពជានិច្ច។

អ្នកដទៃក៏មើលឃើញថាអ្នកជាមនុស្សដែលគួរអោយទុកចិត្តផងដែរ។ អ្នករីករាយនឹងសកម្មភាពនៅខាងក្រៅ។ អ្នកមានបុគ្គលិកលក្ខណៈស្រស់ថ្លា ហើយអាចភ្ជាប់ទំនាក់ទំនងបានយ៉ាងងាយស្រួលជាមួយនឹងមនុស្សដែលនៅជុំវិញអ្នក។

៤. ចចក
ឆ្កែចចកតំណាងអោយភាពឯកោ។ ប្រសិនបើអ្នកឃើញវាមុនគេបង្អស់នោះមានន័យថា អ្នកសេបគប់មនុស្សរើសណាស់។ អ្នកមិនចូលចិត្តសង្គមមនុស្សអ៊ូរអរប៉ុន្មានទេ។

អ្នកចង់មានកន្លែងផ្ទាល់ខ្លួន ហើយពេលខ្លះអ្នកចង់នៅម្នាក់ឯងច្រើនជាងមានមនុស្សច្រើនហែរហម។

អ្នកជាមនុស្សឆ្លាត​ និងស្ងប់ស្កាត់ ប៉ុន្តែពេលខ្លះអ្នកឆាប់ទទួលប្រតិកម្ម ហើយចិត្តរបស់អ្នកគ្រាន់តែត្រូវការការពារ។

៥. កន្តូបបុកស្រូវ
ប្រសិនបើអ្នកបានឃើញវាមុនគេបង្អស់នោះមានន័យថា អ្នកចង់ដឹងពីសង្គមច្រើន។ ទោះបីជាអ្នកជាមនុស្សដែលមិនចូលចិត្តនិយាយជាមួយមនុស្សប្លែកមុខក៏ដោយ ប៉ុន្តែសម្រាប់មនុស្សដែលអ្នកស្គាល់វិញ អ្នកអាចប្រាស្រ័យទាក់ទងបានយ៉ាងល្អបំផុត។ អ្នកជាមនុស្សដែលឆ្លាត ហើយអាចបត់បែនបានគ្រប់កាលៈទេសៈ។

៦. មេអំបៅ
មេអំបៅតំណាងអោយសម្រស់ និងការសប្បាយ។ ប្រសិនបើអ្នកមើលឃើញវាមុនគេបង្អស់មានន័យថា អ្នកមានភាពរីករាយ និងសុទិដ្ឋិនិយម។

អ្នកចូលចិត្តការផ្លាស់ប្តូរ ហើយស្អប់ជីវិតដ៏មានតែភាពដដែលៗគួរអោយធុញទ្រាន់។ អ្នកនឹងចំណាយពេលវេលាដើម្បីបន្តក្តីសុបិន្តរបស់អ្នក, ប៉ុន្តែអារម្មណ៍របស់អ្នកឆាប់ប្រែប្រួលទៅតាមពិភពលោក។

អ្នកជាមនុស្សដែលមានចិត្តស្រស់ស្អាត ហើយទាក់ទាញអ្នកដទៃអោយស្រលាញ់ចូលចិត្តអ្នក៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial