អាហារទាំង ៧ មុខដែលអ្នកគួរតែជៀសវាងញុំា ព្រោះវាធ្វើអោយអ្នកមិនស្រួលខ្លួនពេញមួយថ្ងៃ

មនុស្សមួយចំនួនមិនសូវយកចិត្តទុកដាក់ចំពោះអាហារពេលព្រឹកទេ ដោយពួកគេគិតថាញុំាអ្វីៗក៏បាន ហើយពួកគេតែងតែញុំាអាហារដែលងាយៗ រឺលឿនដូចជាញុំាមីឆុង, នំកញ្ចប់, ផ្លែឈើមួយផ្លែ រឺក៏ភេសជ្ជៈមួយកំប៉ុងជាការស្រេច ប៉ុន្តែតើអ្នកដឹងទេថាអាហារទាំងនោះអាចធ្វើអោយអ្នកមិនស្រួលខ្លួនពេញមួយថ្ងៃ?

ក្រៅពីអាហារទាំងនេះហើយ នៅមានអាហារជាច្រើនមុខផ្សេងទៀតដែលអ្នកគួរតែជៀសវាងញុំានៅពេលព្រឹក។ ខាងក្រោមនេះយើងខ្ញុំនឹងលើកយកនូវអាហារ ៧ មុខដែលអ្នកមិនគួរញុំា៖

១. ភេសជ្ជៈកំប៉ុង
ការផឹកភេសជ្ជៈសូដាគឺជាមូលហេតុដ៏ធំមួយ ដែលបណ្តាលអោយមានជំងឺធាត់នៅក្នុងសហរដ្ឋអាមេរិច។ បើទោះបីជាភេសជ្ជៈទាំងនោះគ្មានជាតិស្ករក៏ដោយ ប៉ុន្តែវាក៏មិនត្រូវបានគេណែនាំអោយញុំានៅពេលដែលពោះទទេរដែរ។

ការផឹកភេសជ្ជៈកំប៉ុងនៅពេលដែលព្រឹកអាចកាត់បន្ថយកាត់ផ្គត់ផ្គង់ឈាមទៅក្រពះ និងធ្វើអោយខូចដល់ភ្នាសរំអិល ធ្វើអោយអាហាររំលាយយឺត និងអាចបណ្តាលអោយទល់លាមក។

២. ពពួកក្រូច
ទោះបីជាក្រូចនោះមានរសជាតិផ្អែមក៏ដោយ, ប៉ុន្តែក្រូចនៅតែសំបូរទៅដោយជាតិអាស៊ីត។ ជាតិអាស៊ីតនឹងធ្វើអោយពិបាកដល់ក្រពះ។ អាស៊ីតដែលមាននៅក្នុងផ្លែក្រូច រឺក្រូចឆ្មារ គឺមានកំរិតខ្ពស់ខ្លាំងណាស់ ដែលអាចបណ្តាលអោយមានការឈឺ រឺរមួលនៅក្នុងក្រពះ។ ហើយករណីខ្លះអាចបណ្តាលអោយមានការក្អួតចង្អោរទៀតផង។

៣. ត្រសក់
ត្រសក់ល្អចំពោះសុខភាព ប៉ុន្តែប្រសិនបើអ្នកញុំានៅពេលព្រឹក វាអាចបណ្តាលអោយមានការចុកឆ្អល់នៅក្នុងចុងដង្ហើម, ឈឺពោះ, មិនស្រួលនៅក្នុងខ្លួន រឺមានការហើមពោះជាដើម។

៤. ផលិតផលចំរាញ់ពីទឹកដោះគោ
យ៉ាអួ និងផលិតផលធ្វើពីទឹកដោះគោផ្តល់នូវ​ probiotic ជាច្រើនដល់អ្នក។ ប៉ុន្តែ, ប្រសិនបើអ្នកញុំាវានៅពេលដែលពោះទទេរនោះ, អាស៊ីត hydrochloric អាចបំផ្លាញបាក់តេរីល្អបានយ៉ាងលឿន, ដូច្នេះវាធ្វើអោយខូចនូវផលប្រយោជន៍នាៗ។

៥. ផ្លែសារី
ផ្លែសារី មានផ្ទុក crude fiber ដូច្នេះប្រសិនបើអ្នកញុំាវា នៅពេលដែលពោះទទេរ នោះវាអាចធ្វើអោយភ្នាសរំអិលនៃក្រពះរងរបួស។ ហើយដោយសារតែផ្លែនេះរឹងផងនោះ វាអាចធ្វើអោយអ្នករមូលពោះ។

៦. អាហារហិរ
ញុំាម្ទេស រឺអាហារដែលមានហិរអាចបណ្តាលអោយរលាកស្រោមពោះ,​ ដែលអាចបណ្តាលអោយរមួលក្រពើ និងប្រតិកម្មអាស៊ីត។

៧. ប៉េងប៉ោះ
ទោះបីជាប៉េងប៉ោះមានវីតាមីន C ច្រើន និងសារធាតុចិញ្ចឹមនាៗក៏ដោយ, ប៉ុន្តែវាក៏មានជាតិអាស៊ីត tannic ខ្ពស់ ដែលអាចបង្កើននូវជាតិអាស៊ីតនៅក្នុងក្រពះ ដែលអាចនាំអោយមានការដំបៅក្រពះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial