អ្នកដំណើរជាច្រើននាក់ហួសចិត្ត នឹងនារីអ្នកដំណើរលើយន្តហោះម្នាក់ យកហាលខោទ្រនាប់នៅក្រោមម៉ាស៊ីនត្រជាក់

រឿងហួសចិត្តមួយបានកើតមានឡើងនៅលើយន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ី, មាននារីវ័យក្មេងម្នាក់បានខោទ្រនាប់ត្រដាងហាល នៅក្រោមម៉ាស៊ីនត្រជាក់ធ្វើព្រងើយ ហាក់ដូចជាមិនខ្វល់ពីអ្វីទាំងអស់។​

អ្នកដំណើរផ្សេងទៀតមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញនាងធ្វើបែបនេះ។ ក្នុងនោះផងដែរក៏មានអ្នកដំណើរម្នាក់បានលួចថតសកម្មភាពរបស់នាង ហើយយកទៅបង្ហោះនៅក្នុង Youtube។

បន្ទាប់ពីវីដេអូបានបង្ហោះចែកចាយទៅលើបណ្តាញសង្គម ធ្វើអោយមនុស្សជាច្រើននាក់រិះគន់នារីម្នាក់នោះជាខ្លាំង ប៉ុន្តែអ្នកខ្លះក៏បាននិយាយថា «នោះប្រហែលជាខោទ្រនាប់កូនរបស់នាងទេដឹង​, វាមិនមែនជាខោទ្រនាប់មនុស្សធំទេ»។

ទោះបីជាយ៉ាងណាក៏ដោយ, ទង្វើបែបនេះចាត់ទុកថាជាទង្វើមិនសមរម្យមួយ ព្រោះខោទ្រនាប់ជាផ្នែកមួយដែលស្លៀកបិទបាំងកេរ្តិ៍ខ្មាស់ ហើយក៏មិនត្រូវយកមកហាលត្រដាងក្រោមម៉ាស៊ីនត្រជាក់ ដែលជាទីសាធារណៈបែបនេះដែរ។

ខាងក្រោមនេះជាវីដេអូរបស់នាង៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial