រូបមន្តធ្វើទឹកម្ទេសដែលអាចរក្សាទុកបានយូររាប់ខែ

មនុស្សមួយចំនួននិយមចូលចិត្តញុំាទឹកម្ទេសជាមួយនឹងសាច់អាំងខ្លាំងណាស់ ហើយទឹកម្ទេសដែលមានលក់នៅលើទីផ្សារអាចមិនសូវមានអនាម័យល្អ​ទេ។​ វិធីធ្វើទឹកម្ទេសគឺងាយស្រួលខ្លាំងណាស់ អ្នកអាចធ្វើដោយខ្លួនឯងបាន។

ធ្វើទឹកម្ទេសខ្លួនឯងមានអនាម័យជាងទិញគេ ហើយញុំាក៏ស្និតមាត់ផងដែរ។​ ថ្ងៃនេះយើងខ្ញុំនឹងចែករំលែកនូវវិធីទឹកម្ទេស ដែលមានរសជាតិឆ្ងាញ់ ហើយថែមទាំងអាចរក្សាទុកបានយូររាប់ខែទៀតផង។ ខាងក្រោមនេះជារូបមន្ត និងវិធីធ្វើរបស់វា៖

គ្រឿងផ្សំ៖
-ម្ទេសក្រៀម ១ ខាំ
-ខ្ទឹមស ១ កំពឹសធំ
-ទឹក ១ ចានគោម

វិធីធ្វើ៖
១. ម្ទេសកាត់វាអោយតូចបន្តិច ហើយវះយកគ្រាប់ចេញ។ ខ្ទឹមសបកសំបកចេញអោយអស់។ លាងម្ទេស​ និងខ្ទឹមសអោយបានស្អាតល្អ។

២. ដាំទឹកអោយពុះ រួចចាក់ម្ទេស និងខ្ទឹមសដែលត្រៀមរួចជាស្រេចចូល ដាក់វាដាំរហូតទាល់តែម្ទេសផុយល្អ។

៣. នៅពេលដែលម្ទេស និងខ្ទឹមសផុយល្អហើយ, ច្រោះវាចេញពីទឹក។ តែកុំយកវាទៅលាងជាមួយនឹងទឹករ៉ូប៊ីណេ ព្រោះវាធ្វើអោយទឹកម្ទេសឆាប់ខូច។

៤. ទុកម្ទេស​ និងខ្ទឹមសរហូតទាល់តែត្រជាក់ល្អ។ បន្ទាប់មកចាក់ម្ទេស និងខ្ទឹមសដែលដាំរួចចូលទៅក្នុងម៉ាស៊ីនកិន។ កិនវាអោយម៉ត់ល្អ ដោយបន្ថែមទឹកចម្រោះបន្តិចដើម្បីអោយវាខាប់ល្អ។

៥. បន្ទាប់ពីវាម៉ត់ល្អហើយ ចាក់វាចូលទៅក្នុងប្រអប់ដែលមានគំរប់បិទជិត ហើយយកវាទៅក្លាស្សេនៅក្នុងទូរទឹកកកជាការស្រេច។ ចង់ញុំាពេលណាយកវាចេញ ហើយដាក់វាចូលទៅក្នុងទូរទឹកកកវិញ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial