ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់ចាម ពិតជាជក់ចិត្ត និងស្វិតស្វាញ

ខេត្តកំពង់ចាម៖ ការប្រកួតជម្រុះថ្ងៃដំបូងនៃពានរង្វាន់ Tiger Street Football Festival 2018 មណ្ឌលទី៦ នៅខេត្តកំពង់ចាម ដែលមាន៦៤ក្រុមចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញមែន។

ព្រោះក្រុមនីមួយៗសុទ្ធតែមានមហិច្ឆតាចង់ដណ្តើមយកជ័យជំនះក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួន ដើម្បីទទួលបានរង្វាន់យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអាចទទួលបានសិទ្ធិទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្របន្តទៀតនៅរាជធានីភ្នំពេញ នាថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។


ទោះបីជា៣០ប្រកួតសម្រាប់ថ្ងៃដំបូងនេះ ពិតជាស្វិតស្វាញ និងតានតឹងមែន តែក៏មានការបង្ហាញក្បាច់រាំដ៏ស្រស់ស្អាត ពីក្រុម The CAMBO និងក្រុម OMG ជាពិសេសនៅបរិវេណជុំវិញទីលានប្រកួត Tiger Street Football Festival 2018 មានស្តង់លេងហ្គេមកម្សាន្តដើម្បីឈ្នះវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រទៀតផង។


លើសពីនេះ នាពេលរាត្រីដំបូងនេះនឹងមានការប្រគំតន្រ្តី Tiger Street Football Festival 2018 ដោយមានការចូលរួមសម្តែងពីកំពូលតារាចំរៀង ប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា កញ្ញា សុគន្ធ នីសា លោក ណុប បញ្ញារឹទ្ធ លោក ថែ ថៃ កញ្ញា ប៉ាច គីមួយ និង លោក ស៊យ រតនៈ។


ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial