ការប្រកួតវគ្គជម្រុះប្រចាំមណ្ឌលទី៦នៃពានរង្វាន់ Tiger Street Football Festival 2018 បានបើកជាផ្លូវការហើយ

ខេត្តកំពង់ចាម៖ ការប្រកួតជម្រុះមណ្ឌលទី៦ នៃក្របខ័ណ្ឌពានរង្វាន់ Tiger Street Football Festival 2018 បានបើកជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ នៅទីលានកោះពេជ្រជិតមាត់ទន្លេ ខេត្តកំពង់ចាម ដោយមានការចូលរួមពីក្រុមចំនួន៦៥ក្រុម។

ហើយចំពោះក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបានវត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រផងដែរ។

លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងក្នុងពិធីបើកនោះថានេះគឺជាលើកទី៦ហើយ ដែលក្រុមហ៊ុនស្រាបៀថៃហ្គ័រ បានរៀបចំកម្មវិធីដ៏អស្ចារ្យនេះក្នុងការផ្តល់ឱកាស ដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បានបញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់។

ហើយជាធម្មតា ការប្រកួតតែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យ ហើយសង្ឃឹមថាប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។


ទន្ទឹមនឹងនោះផងដែរ អ្នកស្រី ថោង បវរលក្ខិណា ដែលជានាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានលើកឡើងថា នេះជាលើកទី៦ហើយ ដែលក្រុមហ៊ុន ស្រាបៀរថៃហ្គ័រ បានសហការជាមួយសហព័ន្ធកីឡាបាលទាត់កម្ពុជាដើម្បីបង្កើតការប្រកួត Tiger Street Football នេះឡើង។

ហើយសម្រាប់ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៨ទីតាំង ក្រុមចូលរួមប្រកួតដល់ទៅជាង៥០០ក្រុម និងមានរង្វាន់ដ៏ច្រើនសរុបរហូតដល់ ៥០ ០០០ ដុល្លារ។

មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត នៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។


សូមបញ្ជាក់ថា ការប្រកួតនៅមណ្ឌលកំពង់ចាមនេះ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ១នឹងទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ១០កេស ក្រុមលេខ២ទទួលបាន១ ០០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ០៥កេស ក្រុមលេខ៣ទទួលបាន ៥០០ដុល្លារនិងស្រាបៀរថៃហ្គ័រ ០៥កេស ក្រុមលេខ៤ទទួលបាន២០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ០៥កេស។

ដោយឡែកក្រុមលេខ៥ និងលេខ៦ មិនទទួលបានរង្វាន់នោះទេ តែទទួលបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស។


ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial