Tiger Street Football Festival 2018 មណ្ឌលកំពង់ចាមមាន៦៥ក្រុម

កំពង់ចាម៖ មណ្ឌលទី៦នៃកាប្រកួតវគ្គជម្រុះ Tiger Street Football Festival 2018 បានមកដល់ខេត្តកំពង់ចាមហើយ ដោយមាន៦៥ក្រុមបានដាក់ពាក្យចូលរួមប្រកួត ខណៈពេលដែលជើងឯកឆ្នាំចាស់ប្រចាំមណ្ឌលនេះ មានក្តីសង្ឃឹមខ្ពស់ក្នុងការរក្សាដំណែងរបស់ខ្លួន ដើម្បីដណ្តើមកៅអីឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញ។

ថ្លែងក្នុងកម្មវិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម អ្នកស្រី ថោង បវរលក្ខិណា ដែលជានាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានលើកឡើងថា សម្រាប់ឆ្នាំ២០១៨នេះគឺ ជាលើកទី៦ហើយ ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័របានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៨ នេះឡើង។

ហើយអ្វីដែលកាន់តែពិសេសនោះ សម្រាប់ឆ្នាំ២០១៨នេះយើងបានបង្កើនមណ្ឌលប្រកួតដល់៨ទីតាំង និងប្រាក់រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យ រហូតដល់៥០០០០ដុល្លារ។

នៅក្នុងនោះដែរ លោក ឌឹម បុល ប្រធានផ្នែកលក់ក្រុមហ៊ុនស្រារបៀរថៃហ្គ័រ ប្រចាំខេត្តកំពង់ចាម បាននិយាយលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ត្រូវខិតខំលេងឲ្យអស់ពីកម្លាំងកាយចិត្ត តែត្រូវចេះអត់ឱនអធ្យាស្រ័យឲ្យគ្នា ពេលប៉ះពាល់បន្តិចបន្តួច។

ជាពិសេសត្រូវខិតខំដើម្បីដណ្តើមយកពានទូទាំងប្រទេសយកមកទឹកដីខេត្តកំពង់ចាម។ ទន្ទឹមនឹងនេះតំណាងក្រុម Inter FC ដែលជាម្ចាស់ជើងឯក Tiger Street Football Festival កាលពីឆ្នាំ ២០១៧ បានអះអាងថា ក្រុមរបស់ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតថ្ងៃស្អែក ហើយពួកគេមានក្តីសង្ឃឹមខ្ពស់ ក្នុងការរក្សាតំណែងលេខ១ប្រចាំតំបន់កំពង់ចាមនេះ ព្រោះក្រុមពួកគេមានបទពិសោធន៍៤ឆ្នាំមកហើយនៅលើទីលានរបស់ Tiger Street Football។

សូមបញ្ជាក់ថា ការប្រកួតជម្រុះនឹងធ្វើនៅទីលានកោះពេជ្រមាត់ទន្លេ ខេត្តកំពង់ចាម ថ្ងៃទី ២៤ និង ២៥ ខែកុម្ភៈ ដោយមានក្រុមចូលរួមជិត៦៥ក្រុម ខណៈពេលដែលមណ្ឌលកំពង់ចាមនេះ ត្រូវយក៦ក្រុមដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial