កីឡាករជិះស្គីរបស់កូរ៉េខាងជើង ត្រូវបានដកហូតសិទ្ធចេញពីការប្រកួតកីឡាអូឡាំពិក បន្ទាប់ពីចាប់បានថាព្យាយាមរំខានដៃគូប្រកួត

កីឡាករជិះស្គីម្នាក់ត្រូវបានគេដកសិទ្ធចេញពីព្រឹត្តការណ៍កីឡាអូឡាំងពិក បន្ទាប់ពីចាប់បានថាព្យាយាមបង្កការរំខានដល់ដៃគូប្រកួតប្រជែង។

កីឡាករកូរ៉េខាងជើងម្នាក់ដែលមានឈ្មោះថា Jong Kwang Bom វ័យ ១៧ ឆ្នាំ, បានដួលពីលើកនៅក្នុងអំឡុងពេលការប្រកួតដ៏ស្វិតស្វាញ នៃការរត់ប្រណាំងជិះស្គីល្បឿនលឿនចម្ងាយ ៥០០ ម៉ែត្ររបស់បុរស។​

នៅក្នុងហេតុការណ៍ដួលពីរបស់កីឡាករកូរ៉េខាងជើងនេះ ត្រូវបានគេសង្គេតឃើញថា Jong ហាក់ដូចជាព្យាយាមជាប់ជើងកីឡាករជិះស្គីរបស់ជប៉ុនម្នាក់ដែលមានឈ្មោះថា Ryosuke Sakazume។

នៅពេលនោះលោក Jong ទំនងដូចជាជំពប់ជើងដួលដោយខ្លួនឯង ហើយគាត់ក៏ព្យាយាមយកដៃជាប់ស្គីរបស់ Sakazume កីឡាករជប៉ុន, ទង្វើនេះត្រូវបានគេចាត់ទុកថាជាការបង្កការរំខាន និងបង្កអោយបង្កអោយមានគ្រោះថ្នាក់ខ្លាំងដល់អ្នកប្រកួតផ្សេងទៀត។

ខណៈពេលដែលគាត់បរាជ័យក្នុងការប្រកួត មិនអាចឡើងទៅវគ្គបន្តហើយនោះ, ចៅក្រមនៅតែដកហូតតំណែងជាផ្លូវការរបស់កីឡាកររូបនេះ។

កីឡាករជប៉ុនលោក Sakazume បាននិយាយដើម្បីសម្រាលរឿងហេតុថា, «ខ្ញុំជឿថាវាជាអចេតនាតែប៉ុណ្ណោះ។ ដៃរបស់គាត់ប៉ះស្គីរបស់ខ្ញុំ ដោយសារតែគាត់ដួល»។

ទោះបីជាយ៉ាងណាក៏ដោយ, ចៅក្រមនៅតែដកសិទ្ធចូលរួមប្រកួតរបស់កីឡាករកូរ៉េខាងជើងរូបនេះដដែល៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial