បុរសប្រពន្ធ ២ កូន ៩ នាក់រស់នៅជាក្រោមដំបូងតែមួយជាមួយគ្នាយ៉ាងមានក្តីសុខ ចែករំលែកអាថ៌កំបាំងសុភមង្គល

បុរសវ័យ ៤២​ ឆ្នាំជនជាតិថៃម្នាក់ដែលមានឈ្មោះថា Manop Nuttayothin មានប្រពន្ធដ៏ស្រស់ស្អាត ២នាក់ និងកូន ៩នាក់។ ពួកគេរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយគ្នាយ៉ាងមានសុភមង្គល។

ប្រពន្ធម្នាក់របស់គាត់ដែលមានឈ្មោះថា Warissara Poksrichan អាយុ ៣២ ឆ្នាំ បានបង្ហោះរូបភាពនៃក្រុមគ្រួសាររបស់ពួកគេទៅលើបណ្តាញសង្គម ធ្វើអោយអ្នកនិយមលេងអ៊ីនធើណេតជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ភ្ជាប់ជាមួយនឹងរូបថតរបស់ពួកគេ, Warissara Poksrichan បានសរសេរថា, «មនុស្សជាច្រើនកំពុងអួតពីប្តីរបស់ពួកគេនៅលើហ្វេសប៊ុក។ ល្អ, ប្តីរបស់ខ្ញុំមានប្រពន្ធពីរនាក់!»។

Nuttayothin និងប្រពន្ធទាំងពីររបស់គាត់ រួមទាំងកូនៗរបស់គាត់ធ្លាប់ចេញមុខនៅក្នុងកម្មវិធីទូរស្សន៍ ដើម្បីចែករំលែកអំពីអាថ៌កំបាំងក្នុងការរស់នៅរបស់ពួកគេ និងពីរបៀបរស់នៅប្រកបដោយសុភមង្គល និងបានយូរអង្វែង។

យោងតាមសំដីរបស់លោក Manop Nuttayothin បាននិយាយថា, ការពិតទៅគាត់មានប្រពន្ធ ៣នាក់, ប៉ុន្តែប្រពន្ធទី ១ របស់គាត់បានស្លាប់ បន្ទាប់កើតកូនទី ៣ រួច។

គាត់ និងភរិយាទី ២ គឺអ្នកនាង Poksrichan បានរួមរស់ជាមួយគ្នាមួយឆ្នាំមុននឹងរៀបការជាមួយនឹងប្រពន្ធទី ៣​ ដែលមានឈ្មោះថា Nattaya Tongpan វ័យ ២៦ ឆ្នាំ។ ហើយពួកគេម្នាក់ៗសុទ្ធតែមានកូនបីនាក់ជាមួយគាត់។

គាត់បើកហាងលក់គ្រឿងបន្លាស់រថយន្ត ដែលផ្គត់ផ្គល់រាល់ព្រឹត្តការណ៍ប្រណាំងរថយន្តធំៗនៅប្រទេសថៃ ហើយប្រពន្ធរបស់គាត់ទាំងពីរនាក់ក៏ជួយក្នុងអាជីវកម្មនោះដែរ។

គាត់បើកប្រាក់ខែអោយប្រពន្ធទាំង២ របស់គាត់ជារៀងខែ, ប៉ុន្តែពួកគេនិយាយថាលុយមិនមែនជាមូលដ្ឋាននៃក្តីស្រលាញ់របស់ពួកគេទេ។

អ្នកនាង Tongpan ដែលជាប្រពន្ធទី ៣ បានកត់សម្គាល់ឃើញថាប្តីរបស់នាង ភាគច្រើនចំណាយទៅលើកូនៗច្រើនជាងពួកនាងដែលជាប្រពន្ធ។ អ្នកនាង Poksrichan បាននិយាយបែបកំប្លែងថា, «កូនៗតែងតែទទួលបាន ១០០% ហើយប្រពន្ធៗបានតែបន្តិចទេ»។

នាងថែមទាំងបានលើកជាឧទាហរណ៍ថា, «ប្រសិនបើពួកយើងសុំគាត់ ១០០០បាត, គាត់អោយតែ ២០០បាតទេ»។ នាងនិយាយថាប្តីរបស់នាងគឺជាមនុស្សដែលមានយុត្តិធម៌, យកចិត្តទុកដាក់ និងឧស្សាហ៍ព្យាយាម។

Poksrichan បាននិយាយទៀតថានាងផ្តោតទៅលើការសាងសងផ្ទះជាមួយនឹងប្តីនាង, Nattaya (ប្រពន្ធទី ៣) ហើយនឹងកូនទាំង ៩ នាក់របស់នាង។ ហើយពួកនាងក៏មិនដែលឈ្លោះគ្នាដែរ។

លោក Nuttayothin ប្រាប់ពីអាថ៌កំបាំងរបស់គាត់ ដែលធ្វើអោយជីវិតអាពាហ៍ពិពាហ៍មានសុភមង្គលគឺ ដោះស្រាយបញ្ហាភ្លាមៗ នៅពេលដែលវារៀបនឹងចាប់ផ្តើម។

គាត់និយាយថា, «រាល់ពេលមានបញ្ហា ខ្ញុំនឹងនិយាយជាមួយពួកគេនៅថ្ងៃនោះតែម្តង»។ គាត់បន្តទៀតថា, «មានពេលមួយនោះវាកើតមានឡើង ដោយសារតែខ្ញុំមើលរំលងអ្វីមួយ ហើយក៏ដឹងថាខ្ញុំធ្វើល្អដាក់ប្រពន្ធមួយជាងប្រពន្ធមួយទៀត។ នៅពេលដែលខ្ញុំយល់ពីបញ្ហានេះ, ខ្ញុំក៏ធ្វើយ៉ាងណាអោយប្រាកដថា ខ្ញុំធ្វើដាក់ពួកគេទាំងពីរស្មើគ្នា។ ខ្ញុំនឹងធ្វើដូចគ្នា។ ពួកយើងធ្វើរឿងគ្រប់យ៉ាងនៅពេលតែមួយ។ វាគឺល្អបំផុត»៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial