ប្រុុងប្រយ័ត្ន៖ រថយន្តមួយគ្រឿងឆេះខ្ទេចដោយសារតែ Powerbank

Powerbank បានក្លាយជាចំណែកមួយដ៏សំខាន់សម្រាប់មនុស្សនាសម័យបច្ចុប្បន្ន។ ដោយសារតែមនុស្សយើងម្នាក់ៗត្រូវការប្រើប្រាស់ទូរស័ព្ទជាចាំបាច់ ហើយដោយខ្លាចថាវានឹងអស់ថ្ម ទើបដាច់ខាតត្រូវតែដាក់ powerbank តាមខ្លួនជានិច្ច។

ទោះបីជាយ៉ាងណាក៏ដោយ, មានមនុស្សជាច្រើនតែងតែភ្លេចយក powerbank ចេញពីក្នុងរថយន្ត ដោយមិនចាប់អារម្មណ៍ថាវាអាចនឹងបង្កជា ឧបទ្ទេវហេតុដ៏គួរអោយរន្ធត់មួយ នៅពេលដែលអ្នកចតរថយន្តចោលកណ្តាលថ្ងៃក្តៅ។

តួយ៉ាងដូចជាគ្រូបង្រៀនជនជាតិម៉ាឡេស៊ីម្នាក់នេះ, រថយន្តរបស់គាត់ត្រូវបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ដោយសារតែគាត់ភ្លេចយក powerbank ចេញពីក្នុងរថយន្ត ហើយចតចោលនៅក្រោមកំដៅថ្ងៃក្តៅខ្លាំង។

យោងតាមប្រពភព័ត៌មានបានអោយដឹងថា, រថយន្តម៉ាក Honda CR-V មួយគ្រឿងដែលគេដឹងថាជារថយន្តរបស់គ្រូបង្រៀនម្នាក់ បានចតចោលនៅកន្លែងចតរថយន្តក្នុងសាលារៀន ដែលនៅក្រោមកំដៅថ្ងៃក្តៅខ្លាំង, ស្រាប់តែប្រហែលជាម៉ោង ២រសៀល រថយន្តនោះក៏មានភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្តង។

បន្ទាប់ពីធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់, ប៉ូលីសក៏បានប្រាប់អោយដឹងថា រថយន្តនេះឆេះបណ្តាលមកពី powerbank បានផ្ទុះដោយសារតែសីតុណ្ហភាពនៅក្នុងរថយន្តក្តៅខ្លាំងពេក។ នេះជាករណីដែលគ្រប់គ្នាគួរតែប្រុងប្រយ័ត្នផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial