ក្មេងស្រីអត់មានស្បែកជើងពាក់ម្នាក់ តែងតែទៅស្ថានីយ៍រថភ្លើងជារៀងរាល់យប់​ ក្រោយពេលដឹងពីមូលហេតុដែលនាងទៅទីនោះ ធ្វើអោយមហាជនជាច្រើនអាណិតនាងយ៉ាងខ្លាំង

ឥណ្ឌា៖ ក្មេងស្រីជនជាតិឥណ្ឌាម្នាក់តែងតែទៅស្ថានីយរថភ្លើង Orai ដែលមានទីតាំងនៅរដ្ឋ Uttar Pradesh ជារៀងរាល់យប់មិនដែលខកខានឡើយ។នាងពាក់អាវចាស់ ហើយគ្មានសូម្បីតែស្បែកជើងពាក់។

ជារៀងរាល់យប់អ្នកដំណើរនៅទីនោះ តែងតែឃើញនាងស្ពាយកាបូបចាស់ពណ៌ខ្មៅមួយពីក្រោយខ្នងរបស់នាង។មូលហេតុដែលនាងតែងតែទៅទីនោះគឺដើម្បីរៀន ព្រោះផ្ទះរបស់នាងគ្មានភ្លើងនោះទេ។

ក្មេងស្រីកំសត់រូបនេះមានឈ្មោះថា Divya, នាងរស់នៅក្នុងភូមិក្រីក្របំផុតមួយនៃរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។នៅយប់មួយខណៈពេលដែលនាងកំពុងឈ្ងោកសរសេរមេរៀន នៅពីមុខកន្លែងលក់សំបុត្ររថភ្លើង ក៏មានបុរសម្នាក់ដើរឆ្លងកាត់ទីនោះ មានការចាប់អារម្មណ៍នឹងនាង ហើយក៏បានថតរូបរបស់នាង រូចបង្ហោះទៅលើបណ្តាញសង្គម។

បន្ទាប់ពីរូបរបស់នាងត្រូវបានបង្ហោះដោយបុរសម្នាក់នោះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ អ្នកនិយមលេងអ៊ីនធើណេតជាច្រើននាក់។

យោងតាមសំដីរបស់បុរសដែលថតរូបនាងបាននិយាយថា, កន្លែងដែល Divya រស់នៅជាតំបន់ក្រីក្របំផុតលំដាប់ទី ៥ នៃប្រទេសឥណ្ឌា ហើយផ្ទះរបស់នាងគ្មានភ្លើងប្រើប្រាស់ទេ, ដូច្នេះនាងមកស្ថានីយ៍រថភ្លើងនេះដើម្បីធ្វើមេរៀន។

រដ្ឋ Uttar Pradesh ជារដ្ឋមួយដែលមានប្រជាជនរស់នៅច្រើនបំផុត ហើយក៏ជាតំបន់ដែលក្រីក្របំផុតផងដែរ។ ប្រជាជនប្រមាណ ២៤០ លាននាក់មិនមានភ្លើងអគ្គិសនីប្រើប្រាស់ទេ ព្រោះពួកគេគ្មានលទ្ធភាពបង់ថ្លៃភ្លើង។

ហាងភាគច្រើននៅក្នុងភូមិ Fateh Nagla នៃរដ្ឋ Uttar Pradesh ប្រើប្រាស់ដោយថាមពលពន្លឺព្រះអាទិត្យ (solar), ថ្មពិល រឺជួនកាលប្រើប្រេងម៉ាសូត។

ប្រជាជននៅតំបន់នោះភាគច្រើនប្រើចង្កៀងប្រេងកាតនៅពេលយប់, ប៉ុន្តែជារឿយៗវាធ្វើអោយមានភ្លើងឆេះផ្ទះនៅក្នុងភូមិ។

ក្មេងៗនៅតំបន់នោះមិនសូវបានរៀនសូត្រទេ ដោយសារតែកត្តាជីវភាព។ ទោះបីជាយ៉ាងណាក៏ដោយ, Divya នៅតែមិនបោះបង់ចោលការសិក្សា ហើយនាងតែងតែឆ្លៀតរៀននៅពេលយប់ ដោយមករៀនមកនៅស្ថានីយ៍រថភ្លើងនេះឯង។

បន្ទាប់ពីដឹងរឿងរ៉ាវរបស់​ Divya, មានមនុស្សជាច្រើនបានកោតសរសើរទឹកចិត្តស្រលាញ់ការសិក្សារបស់នាង ហើយនាងក៏ក្លាយជាក្មេងគំរូដល់ក្មេងៗដទៃទៀត ដែលមានជីវភាពល្អប្រសើរជាងនាង៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial