ក្មេងស្រីមានជំងឺធ្ងន់ធ្ងរម្នាក់ ត្រូវឪពុកម្តាយបោះបង់ចោល ហើយជីដូនគ្មានលទ្ធភាពចិញ្ចឹម យកទៅចោលនៅមន្ទីរពេទ្យ តែបានគុណគិលានុបដ្ឋាយិកាមើលថែនាង និងចាត់ទុកនាងដូចជាកូនបង្កើត

ក្មេងស្រីដ៏កំសត់ម្នាក់ដែលមានឈ្មោះថា LunLun បានកើតជំងឺចម្លែកម្យ៉ាង ដែលសាច់ដុំរាងកាយរបស់នាងចុះអន់ថយ។ លើសពីនេះទៀតនាងទទួលរងនូវជំងឺថ្លើម និង រលាកផ្លូវដង្ហើម, វិលមុខ, systemic edema និងកង្វះអាហាររូបត្ថម្ភទៀតផង។ ស្ថានភាពជំងឺរបស់នាងធ្ងន់ធ្ងរខ្លាំងមែនទែន។

LunLun ត្រូវឪពុកម្តាយបោះបង់ចោលតាំងពីនាងទើបតែកើតមកម្ល៉េះ ហើយនាងក៏ត្រូវបានជីដូនជាអ្នកមើលថែនាង។

ជីដូនរបស់នាងគ្មានលទ្ធភាពក្នុងការព្យាបាលជំងឺធ្ងន់ធ្ងររបស់នាងទេ ហើយក៏យកទៅចោលនៅមន្ទីរពេទ្យ។ កាលនោះនាងមានទំងន់ត្រឹមតែ ៣ គីឡូតែប៉ុណ្ណោះ។ LunLun ថែមទាំងមានជំងឺបេះដូងតាំងពីកំណើត, ដែលតម្រូវអោយគ្រូពេទ្យធ្វើការវះកាត់នាងដល់ទៅ ២ ដង។

ជាសំណាងល្អ, LunLun ជាក្មេងរឹងមាំ ហើយនាងក៏រស់រានមានជីវិតបន្ទាប់ពីវះកាត់រួច។ បន្ទាប់ពីចេញពីពេទ្យ, យាយរបស់នាងមិនដឹងថាត្រូវមើលថែនាងបែបណាទេ ហើយក៏គ្មានលទ្ធភាពក្នុងការទិញចំណីអាហារប៉ូវ ដើម្បីបំប៉នក្រោយការវះកាត់ដែរ។

ដោយអស់សង្ឃឹម, យាយរបស់ LunLun ក៏បានបញ្ជូននាងត្រលប់ទៅកាន់មន្ទីរពេទ្យវិញ ហើយគាត់បានសុំអោយគិលានុបដ្ឋាយិកាអោយជួយមើលថែនាងជំនួសគាត់ផង។

គិលានុបដ្ឋាយិកាដឹងពីស្ថានភាពរបស់ LunLun ហើយពួកគេមានការអាណិតអាសូរដល់រូបនាង។ ពួកគេចាត់ទុកនាងប្រៀបដូចជាកូនបង្កើត ហើយមើលថែនាង 24 ម៉ោង។ គ្រូពេទ្យខាងផ្នែកចំណីអាហារបានសួរសុខទុក្ខ LunLun ហើយផ្តល់អាហារដ៏ល្អដល់នាង និងមើលថែនាងជាពិសេស។

រូបថតរបស់គិលានុបដ្ឋាយិកាម្នាក់ដែលមានឈ្មោះថា LuoMing ដែរបី LunLun ខណៈពេលដែលនាងកំពុងវាយកុំព្យូរទ័រ បានល្បីពេញអ៊ីនធើណេត ហើយក៏មានអ្នកចែករំលែករាប់ពាន់នាក់។ អ្នកនិយមលេងអ៊ីនធើណេតជាច្រើននាក់បានសរសើរដល់ទឹកចិត្តអ្នកគ្រូពេទ្យ ដែលមើលថែ LunLun យ៉ាងយកចិត្តទុកដាក់ បើទោះបីជានាងរវល់នឹងការងាររបស់នាងក៏ដោយ។

អ្នកគ្រូពេទ្យ LuoMing បាននិយាយថានាងធ្វើការនៅមន្ទីរ​រយៈពេល ១០ ហើយនាងបានតាមដានករណីរបស់ LunLun យ៉ាងជាប់។

ថ្វីត្បិតតែ LunLun ខ្វះការមើលថែពីឪពុកម្តាយក៏ពិតមែន ប៉ុន្តែក្រុមគិលានុបដ្ឋាយិកាបានមើលថែនាង និងចាត់ទុកនាងដូចជាកូនរបស់ពួកគេអ៊ីចឹង ហើយថ្នាក់ថ្នមនាងយ៉ាងខ្លាំង។

រឿងរ៉ាវរបស់ LunLun និងទឹកចិត្តរបស់គ្រូពេទ្យបានធ្វើអោយអ្នកនិយមលេងអ៊ីធើណេតជាច្រើននាក់ រំជើបរំជួលចិត្តជាខ្លាំង ហើយពួកគេថែមទាំងកោតសរសើរនូវទង្វើរល្អរបស់គ្រូពេទ្យថែមទៀតផង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial