អាហារទាំង ៣ ប្រភេទដែលឪពុកម្តាយដាច់មិនខាតមិនគួរអោយកូនញុំា ប្រសិនបើអ្នកស្រលាញ់កូន

ឪពុកម្តាយគ្រប់រូបតែងតែចង់អោយកូនៗមានសុខភាពល្អ រឹងមាំ និងមានងាយទទួលរងនូវការឆ្លងជំងឺផ្សេងៗ។ អ្វីៗដែលលោកអ្នកចង់បានទាំងនេះគឺមិនពិបាកទេ វាផ្តើមចេញចំណីអាហារដែលអ្នកផ្តល់អោយពួកគេ។

ចំណីអាហារដែលលោកអ្នកផ្តល់អោយកូនៗ ពិតជាសំខាន់ខ្លាំងណាស់ ដោយសារតែវាអាចបំពេញបន្ថែម រឺរារាំងដល់កោសិកាលូតលាស់, ជាលិកា និងការលូតលាស់នៃប្រព័ន្ធសរីរាង្គរបស់ពួកគេ។

អាហារដែលល្អសម្រាប់កូនៗរបស់អស់លោកអ្នកនោះគឺជាអាហារ ដែលសំបូរទៅដោយសារធាតុចិញ្ចឹម វីតាមីនគ្រប់ប្រភេទ និងជាតិរ៉ែជាដើម។ទោះបីជាយ៉ាងណាក៏ដោយ, អ្នកដាច់ខាតមិនត្រូវអោយកូនញុំានូវអាហារ ៣ ប្រភេទនេះទេ ព្រោះវាអាចរារាំងដល់ការលូតលាស់របស់កូន៖

១. ជៀសវាងអាហារដែលមានជាតិស្ករសច្រើន
បើទោះបីជាចំណុចមួយនេះនៅមិនទាន់ស្រុះស្រួលគ្នានៅឡើយ, ប៉ុន្តែអ្នកស្រាវជ្រាវជាច្រើននាក់បាននិយាយថា ស្ករសគឺជាជាតិពុលយឺត ហើយវារួមចំណែកដល់ការរលាក, បង្កអោយមានអាស៊ីតនៅក្នុងឈាម និងជំងឺជាច្រើនមុខផ្សេងទៀត។ ស្ករសតែងតែត្រូវបានដាក់ថ្នាំធ្វើអោយនៅពេលដែលធ្វើការចម្រាញ់។

២. ជៀសវាងអាហារដែលផ្ទុកដោយគីមី
អាហារកញ្ចប់ដូចជាដំឡូងចំណិត, មីកញ្ចប់, អាហារជ្រក់, ឈីស, នំដែលមានជាតិប័រសណ្តែកដីជាដើម សុទ្ធតែផ្ទុកទៅដោយគីមី ដែលធ្វើអោយប្រព័ន្ធភាពសុំារាងកាយ និង ប្រព័ន្ធសរសៃប្រសាទចុះខ្សោយ។

៣. កាត់បន្ថយការញុំាអាហារដែលធ្វើពីទឹកដោះគោ
ដោយសារតែគោត្រូវបានចាក់ថ្នាំអរម៉ូន ដើម្បីអោយផលិតទឹកដោះបានច្រើន និងថ្នាំអង់ទីប៊ីយោទិច ដើម្បីសុខភាពល្អ និងមានអនាម័យ។​ គីមីទាំងនេះនឹងចូលទៅក្នុងទឹកដោះគោ ដែលត្រូវមកធ្វើជាឈីស និងផលិតផលធ្វើពីទឹកដោះគោដទៃទៀត។

ផលិតផលធ្វើពីទឹកដោះគោទាំងនោះ បង្កើតអោយមានស្លេស និងពោរពេញទៅដោយគីមី និងសារធាតុដែលបង្កអោយផ្អូម ដែលរាំងស្ទះដល់ការស្រូបយកសារធាតុចិញ្ចឹមបានត្រឹមត្រូវ, ធ្វើអោយស្ទះពោះវៀនធំ និងធ្វើអោយចុះខ្សោយដល់ការរំលាយអាហាររបស់កុមារ។

អ្នកគួរតែអោយកូនរបស់អ្នកញុំាអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូមដូចជា ប្រូខូលី, សណ្តែក, ​ប្រភេទគ្រាប់សណ្តែក, ស្ពៃ និងបន្លែដែលមានស្លឹកពណ៌បៃតងចាស់ និងគ្រាប់ធញ្ញាជាតិជាដើម៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial