ក្មេង​ស្រី​ម្នាក់​ដាច់​ចិត្ត​សម្លាប់​ខ្លួន ព្រោះ​ប្រឡង​ធ្លាក់​មុខ​វិជ្ជា​គណិតវិទ្យា

ឧត្តរមាន​ជ័យ៖ នៅ​ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ វេលា​ម៉ោង ១៨ និង ២០នាទី មាន​ករណី​អត្តឃាត​ដោយ​ចង​ក​មួយ កើត​ឡើង​នៅ​ភូមិ​ថ្មី ឃុំ​ថ្លាត ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ ជន​រង​គ្រោះ ឈ្មោះ មាស ស្រីដា ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅ​ភូមិ រំចេក ឃុំ-ស្រុក​អន្លង់វែង បច្ចុប្បន្ន មក​ស្នាក់​នៅ​ជា​មួយ ជីតា និង​ជីដូន នៅ​ភូមិ​ឃុំកើត​ហេតុ​ខាង​លើ មុខរបរ​សិស្ស​ថ្នាក់ទី ១១ បាន​យក​កន្សែង​ពោះ​គោចង​ក​សម្លាប់​ខ្លួន​ឯង ព្យួរ​ហ្នឹង​ដើម​ត្រសេក ​កម្ពស់១. ៩០ ម៉ែត្រ នៅ​ក្នុង​ព្រៃបុស្ស ខាង​ជើង​ផ្ទះ ចម្ងាយ ១០០ ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ។

ការ​សម្លាប់​ខ្លួននោះ គឺ​ដោយ​មូលហេតុ ខូច​ចិត្ត​ប្រឡង​ឆមាស​ធ្លាក់​គណិតវិទ្យា។ ដោយ​ឡែក បន្ទាប់​ពី​ទទួល​ព័ត៌មាន​បាន​ភ្លាម អធិការ​នគរ​បាល​ស្រុក បាន​ចាត់​តាំង​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍រដ្ឋបាល ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ បន្ទាប់​ពី​ពិនិត្យ​រួច​ឃើញ​ថា​ ជន​រងគ្រោះ បាន​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ចង​ក​សម្លាប់​ខ្លួនឯង​ពិត​ប្រាកដ​មែន ដោយ​នៅ​ក្នុង​កាតាប​រៀន មាន​បន្សល់​ទុក​លិខិត១ សន្លឹក​សរសេរ​ជា​ភាសារ​អង់គ្លេស មាន​អត្តន័យ​ខូច​ចិត្ត រឿង​ប្រឡង​ធ្លាក់​មុខ​វិជ្ជា​គណិតវិទ្យា រួច​ហើយ​សមត្ថកិច្ច​បាន​ប្រគល់​សព ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

ប្រភព៖ ហ្វេសប៊ុក (ចាន់ ធី)

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial