រូបមន្តធ្វើថ្នាំបន្ទន់សក់បែបធម្មជាតិ និងមានប្រសិទ្ធភាពខ្ពស់

ប្រសិនបើអ្នកចង់បន្ទន់សក់របស់អ្នក តាមបែបធម្មជាតិវិធីខាងក្រោមនេះពិតជាល្អសម្រាប់អ្នក។ អ្វីដែលអ្នកត្រូវការនោះគឺកន្ទួតព្រៃ សន្លឹកកន្ទ្រោប និងក្រូចឆ្មារ។

ដោយសារតែកន្ទួតព្រៃមានលក្ខណៈពិសេសម្យ៉ាង ដែលល្អសម្រាប់ការព្យាបាលសក់។ វាជួយរំញោចដល់ការដុះលូតលាស់នៃសក់។

ហើយវាក៏ដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាពណ៌សក់ផងដែរ, ដែលមានន័យថាវានឹងទប់ស្កាត់ការប្រែពណ៌សក់ពីខ្មៅទៅជាស (ស្កូវ)។

យកកន្ទួតព្រៃលាយជាមួយនឹងស្លឹកកន្ទ្រោប និងទឹកក្រូចក្លាយជាថ្នាំបន្ទន់សក់ដ៏មានប្រសិទ្ធភាពបំផុត។

ខាងក្រោមនេះជាវិធីធ្វើ៖
– យកកន្ទួតព្រៃលាងទឹកអោយស្អាត ហើយចិតជាដុំៗ និងយកគ្រាប់ចេញអោយអស់ ដាក់ចូលទៅក្នុងម៉ាស៊ីនកិន។

-ស្លឹកកន្ទ្រោបលាងអោយស្អាត រួចដាក់ចូលទៅក្នុងម៉ាស៊ីនតាមក្រោយ, បន្ទាប់មកកិនអោយវាម៉ត់ល្អ ដោយបន្ថែមទឹកបន្តិច។​ ចុងក្រោយចាក់ទឹកក្រូចឆ្មារចូល (អ្នកអាចបន្ថែមប្រេងអូលីវ ១ រឺ ២ តំណក់ចូលទៅក្នុងល្បាយនេះ) ហើយក្រឡុកអោយចូលគ្នាសព្វ ចាក់ចូលទៅក្នុងចានមួយ។

-យកវាទៅលាបអោយសព្វសក់ ហើយធ្វើការម៉ាស្សាស្បែកក្បាលរយៈពេល ២ រឺ ៣នាទី។ បន្ទាប់មកទុកវាចោល ដោយរុំសក់របស់អ្នក យ៉ាងហោចណាស់មួយម៉ោង មុននឹងធ្វើការលាងសក់របស់អ្នកចេញជាមួយនឹងសាប៊ូ។

អនុវត្តពីរសប្តាហ៍ម្តង ប៉ុន្តែប្រសិនបើអ្នកមានពេលអាចមួយសប្តាហ៍ម្តង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial