ការសិក្សាថ្មីបង្ហាញថាម្តាយអោបកូនកាន់តែច្រើន កូនកាន់តែឆ្លាត

ការចំណាយពេលវេលានៅជាមួយក្រុមគ្រួសារ ជាពិសេសកូនៗគឺជារឿងដែលចាំបាច់បំផុតមួយ។ ការអោបជួយពង្រឹងចំណងរវាងម្តាយ និងកូន ហើយនាំទៅរកគុណប្រយោជន៍នៃរាងកាយ និងសុខភាពជាច្រើនរាប់មិនអស់។

ជាក់ស្តែងវានាំអោយមានការផ្លាស់ប្តូរវិជ្ជមាន។ អុកស៊ីតូស៊ីន (Oxytocin ) គឺជាអ័រម៉ូនមួយដែលត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ ១៩០៦ ដោយលោក Henry Dale, ដែលជាអ្នកបង្កើតពាក្យនេះ និងបានមកពីភាសាក្រិក “ωκυτοκίνη” (ដែលត្រូវបានគេហៅថា okitokini) ដែលមានន័យថា «កើតយ៉ាងរហ័ស»។

អ័រម៉ូននេះត្រូវបានបញ្ចេញក្នុងបរិមាណច្រើនក្នុងអំឡុងពេលសម្រាលកូន និងអនុញ្ញាតអោយស្បូនកន្ត្រាក់អំឡុងពេលកើត និងបញ្ចេញទឹកដោះនៅអំឡុងពេលបំបៅ។

អ័រម៉ូនមួយនេះជួយអោយមាតាមានចំណងមិត្តភាពល្អជាមួយនឹងកូន ចាប់តាំងពីពួកគេកើតមក។ ហេតុនេះហើយទើបអ័រម៉ូនមួយនេះក៏ត្រូវបានគេស្គាល់ថាជា «ម៉ូលេគុលស្នេហា»។

អ័រម៉ូនអុកស៊ីតូស៊ីនត្រូវបានបញ្ចេញនៅអំឡុងពេលម្តាយ និងកូនប៉ះគ្នា។ ផលិតកម្មរបស់វាត្រូវបានជំរុញដោយការអោប, ការបំបៅកូនដោយទឹកដោះម្តាយ និងការប៉ះពាល់រវាងស្បែកនិងស្បែក។

កង្វះការអោបពីម្តាយនឹងធ្វើអោយមានផលប៉ះពាល់អវិជ្ជមានទៅលើទំនុកចិត្តរបស់កុមារ និងសមត្ថភាពក្នុងការបង្កើតទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃ។

ការអោបរវាងម្តាយ និងកូនបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖


-ជួយអោយកូនឆ្លាត
ក្មេងដែលត្រូវបានគេចិញ្ចឹមនៅក្នុងមណ្ឌលក្មេងកំព្រា, ពួកគេមិនសូវបានបី រឺប៉ះនោះទេ។ ពួកគេគេងនៅក្នុងអង្រឹង ២២​ ទៅ ២៣​ ម៉ោងក្នុងមួយថ្ងៃ ហើយដាក់ទឹកដោះគោអោយបៅ, ដូច្នេះក្មេងៗទាំងនោះប្រឈមនឹងបញ្ហាជាច្រើន ហើយការលូតលាស់នៃខួរក្បាលរបស់ពួកគេក៏មានការយឺតយ៉ាវ ជាងក្មេងដែលមានការថ្នាក់ថ្នមអោបថើបពីម្តាយ។

-ការអោបជួយអោយកុមារលូតលាស់ល្អ
កុមារដែលមិនសូវមានការអើពើ ការលូតលាស់របស់ពួកគេក៏ត្រូវផ្អាក បើទោះបីជាពួកគេទទួលជីវជាតិគ្រប់គ្រាន់ក៏ដោយ។ ក្មេងៗទាំងនោះទទួលនូវការបរាជ័យក្នុងការលូតលាស់។ ការអាក់ខានក្នុងការលូតលាស់នេះនឹងប្រសើរឡើងវិញ នៅពេលដែលមានការអោប និងថ្នាក់ថ្នម។ ការអោបនឹងបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ដែលគេស្គាល់ថាជាអ័រម៉ូនក្តីស្រលាញ់។

-អោបធ្វើអោយកុមារមានសុខភាពល្អ
ការអោបនឹងបង្កើនកំរិតនៃអុកស៊ីតូស៊ីន ដែលអាចពង្រឹងដល់ប្រព័ន្ធភាពសុំានៃរាងកាយ។

-អោបអាចបញ្ឈប់កំហឹងរបស់កុមារ
ការអោបគឺល្អដល់សុខភាពផ្លូវចិត្តរបស់កុមារ។ គ្មានអ្វីដែលអាចរំងាប់ការកំហឹងរបស់កុមារបានលឿនជាង ការអោបរបស់ម្តាយនោះទេ។

-ការអោបជួយអោយកុមារចេះអត់ធន់
ដូចដឹងហើយថាការអោបនឹងបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ដើម្បីបន្ថយកំរិតអ័រម៉ូនស្ត្រេស។ ការអោបនឹងជួយអោយកុមាររៀនចេះនូវការគ្រប់គ្រងអារម្មណ៍របស់ពួកគេ ហើយក្លាយជាមនុស្សដែលចេះអត់ធន់ជាងមុន។

-ការអោបធ្វើអោយកុមារសប្បាយចិត្ត
ការអោបជួយជំរុញសុទិដ្ឋិនិយម និងលើកកម្ពស់ខ្លួនឯង។ អ័រម៉ូនក្តីស្រលាញ់នឹងធ្វើអោយកុមារមានអារម្មណ៍ថាពួកគេទទួលបានក្តីស្រលាញ់។

-ការអោបនឹងធ្វើអោយម្តាយ​ និងកូនមានចំណងល្អរវាងគ្នា
ការអោបបង្កើននូវការទុកចិត្ត, កាត់បន្ថយការភ័យខ្លាច និងពង្រឹងទំនាក់ទំនងល្អ។ ការអោបនឹងធ្វើអោយម្តាយឪពុក និងកូនមានទំនាក់ទំនងល្អ ហើយកូនមានអារម្មណ៍កក់ក្តៅ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial