ញុំាអាហារទាំង ៨ មុខខាងក្រោមនេះ ដើម្បីជំនួយភ្នែករបស់អ្នក

វីតាមីន A គឺជាក្រុមនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលដើរតួយ៉ាងសំខាន់នៅប្រព័ន្ធភាពសុំារបស់រាងកាយ, ការលូតលាស់ឆ្អឹង និងភ្នែក។ លើសពីនេះទៀត, វាបន្ថយហានិភ័យនៃការឆ្លងជំងឺភ្នែក និងបញ្ហាផ្លូវដង្ហើមផងដែរ។ វីតាមីន A គឺជាសារធាតុចិញ្ចឹមដ៏សំខាន់មួយសម្រាប់សុខភាពភ្នែក, ហើយវាជួយកាត់បន្ថយការរលាកភ្នែក, ជំងឺខ្វាក់មាន់ និងភ្នែកស្ងួតជាដើម។ ដើម្បីទទួលបាននូវអត្ថប្រយោជន៍នៃវីតាមីន A នេះ អ្នកត្រូវញុំាអាហារល្អៗដូចខាងក្រោមនេះ៖

១. បន្លែស្ពៃ
ញុំាបន្លែស្ពៃមួយពែង (រង្វាស់វាស់សម្រាប់ធ្វើម្ហូប) ជារៀងរាល់ថ្ងៃនឹងផ្តល់នូវវីតាមីននេះដល់រាងកាយ ១០០%។ បន្លែស្ពៃក៏មានសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀតដូចជា កាល់ស្យូម, ម៉ាញេស្យូម, អាស៊ីតហ្វូលីក, ប្រូតេអ៊ីន, ជាតិសរសៃ, វីតាមីន E និង C ផងដែរ។

២. ការ៉ុត
ការ៉ុតមិនត្រឹមតែមានផ្ទុកវីតាមីន A ដែលល្អចំពោះភ្នែកប៉ុណ្ណោះទេ, ប៉ុន្តែវាក៏មានផ្ទុកទៅដោយវីតាមីន C, K, B និង ម៉ាញេស្យូម និងជាតិសរសៃផងដែរ។

៣. ថ្លើមគោ
វាសំបូរទៅដោយវីតាមីន A។ ១០០ក្រាម នៃថ្លើមគោនឹងផ្តល់នូវវីតាមីនដ៏ចំបាច់នេះរហូតដល់ទៅ ៣០០%ឯណោះ។

៤. ស្ពៃក្តោប
វាសំបូរទៅដោយវីតាមីន A ប៉ុន្តមានកាឡូរីទាប។ ដូច្នេះវាជាជម្រើសដ៏ល្អសម្រាប់អ្នក។

៥. ដំឡូងជ្វា
ដំឡូងជ្វាមួយមើមផ្តល់នូវបរិមាណនៃវីតាមីននេះដល់ទៅ ៤៣៨%។ អ្វីដែលកាន់តែល្អនោះគឺវាមានត្រឹមតែ ១០៣ កាឡូរីតែប៉ុណ្ណោះ។

៦. ស្វាយ
ស្វាយមួយផ្លែនឹងផ្តល់វីតាមីននេះ ៣៦% ទៅរាងកាយ។

៧. ល្ហុង
វាមិនត្រឹមតែល្អចំពោះភ្នែកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងល្អចំពោះការរំលាយអាហារផងដែរ។

៨. ស្ពៃ Spinach
វាមិនត្រឹមតែមានផ្ទុកវីតាមីន A ប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងមានផ្ទុកជាតិដែក, ម៉ង់កាណេស, វីតាមីន K, C និងជាតិកាល់ស្យូមផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial