យុវជននៅក្រុងប៉ោយប៉ែតពិតជាគម្រូរល្អ ដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

ក្រុងប៉ោយប៉ែត៖ នេះជាលើកដំបូងសម្រាប់អ្នករស់នៅទីក្រុងប៉ោយប៉ែត ហើយក៏ជាការប្រកួតជម្រុះមណ្ឌលទី៥ នៃពានរង្វាន់ Tiger Street Football Festival 2018 ដែលបានបើកជាផ្លូវការណ៍នាព្រឹកថ្ងៃទី០១៨ ខែកម្ភៈ ឆ្នាំ២០១៨ នេះ នៅបរិវេណផ្សាររាត្រីសណ្ឋាគារផ្តាយប្រាំក្រុងប៉ោយប៉ែត ដោយមានចំនួន៥០ក្រុមចូលរួមដាក់ពាក្យប្រកួត។

ថ្លែងក្នុងពិធីបើកការប្រកួតនេះ អ្នកស្រី ថោង បវរលក្ខិណា ប្រធានគ្រប់គ្រងស្លាកសញ្ញាផលិតផលស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា នេះជាលើកទី៦ហើយដែលក្រុមហ៊ុនថៃហ្គ័របានសហការណ៍ជាមួយសហព័ន្ធបាលទាត់កម្ពុជា ក្នុងការបង្កើតប្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង។ ហើយនេះជាលើកដំបូងសម្រាប់អ្នកប៉ោយប៉ែត ដើម្បីបំបែកកញ្ចប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។


មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័តនៅ រាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃទី១០ និង ១១ ខែមិនាដែលជាថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

នៅក្នុងឧកាសនោះដែរ លោកឧកញ្ញ៉ា សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានលើកឡើងដែរថា វិស្ស័យបាល់ទាត់គឺជាវិស្ស័យកីឡាអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្តដល់កីឡាករទាំងអស់។ ជាពិសេសកំពុងរៀបចំឲ្យមានភាពល្អប្រសើរសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ។

ដូចនេះយុវជនទាំងអស់គួរតែចូលរួមលេងកីឡាឲ្យបានច្រើនដើម្បីមុខមាត់ប្រទេសជាតិ ដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន។


ដោយឡែក លោក ទុយ វិច្ឆិកា ដំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកសរសើរដល់ក្រុមចូលរួមក្នុងពិធីបើកនេះថា ប្អូនៗដែលជាយុវជនក្រុមបាលទាត់នៅប៉ោយប៉ែតនេះពិតជា គោរពពេលវេលា នេះជាគម្រូរល្អដែរយុវជននៅមណ្ឌលផ្សេងៗទៀតគួរយកតម្រាប់តាម ហើយនេះគឺជាការយល់ពីតម្លៃនេះកីឡា។

ហើយលោកក៏សូមអគុណដល់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដែលបានបង្កើតការប្រកួត Tiger Street Football Festival 2018 និងបានធ្វើឡើងរយៈពេល៦ឆ្នាំមកហើយ ដែលជាចំនែកក្នុងការផ្តល់ឧកាស់ដល់ប្អូនស្រលាញ់កីឡាបាល់ បានបង្ហាញសមត្ថភាព។


សូមបញ្ជាក់ថា សម្រាប់រដូវកាលទី៦នេះ ការប្រកួត Tiger Street Football Festival នឹងរឹតតែស្វិតស្វាញ ព្រោះក្រុមដែលចូលរួមនីមួយៗសុទ្ធតែ ធ្លាប់ទទួលបានបទពិសោធច្រើនពីការប្រកួតនៅលើទីលាន Futsal នេះ។

យ៉ាងណាមិញការប្រកួតនៅទឹកដីប៉ោយប៉ែត ដែលជាមណ្ឌលទី៥នេះ ក្រុមទាំង៥០ នឹងត្រូវប្រកួតតែមួយថ្ងៃប៉ុណ្ណោះ។
ដូចច្នេះចង់ដឹងថាក្រៅពីការប្រកួតដ៏អស្ចារ្យតើមានអ្វីរឹតតែពិសេសនោះសូមតាមដានទាំងអស់គ្នា!

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial