ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

ប៉ោយប៉ែត៖ ប៉ោយប៉ែតគឺជាមណ្ឌលថ្មីមួយសម្រាប់ Tiger Street Football Festival 2018 ដែលកំពុងប្រកួតជម្រុះ ដោយមានក្រុមចូលរួមដល់៥០ក្រុម។

ចំពោះមណ្ឌលថ្មីមួយនេះ ត្រូវធ្វើការប្រកួតត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ដើម្បីស្វែងរកក្រុមជើងខ្លាំងប្រចាំតំបន់ចំនួន៣ក្រុម ដែលមានលទ្ធភាពបំបែកកញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ នឹងបន្តឡើងទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។


ដោយឡែកសម្រាប់ការប្រកួតពិតជាស្វិតស្វាញ ដោយសារតែក្រុមដាក់ពាក្យមានចំនួនច្រើន ដូច្នេះ ទើបក្រុមការងារបច្ចេកទេស បានកាត់បន្ថយរយៈពេលនៃការប្រកួត ដោយលេង១ប្រកួតត្រឹមតែ១០នាទីប៉ុណ្ណោះ ទើបអាចទាន់ពេលវេលា ខណៈដែលការប្រកួតនៅមណ្ឌលផ្សេងប្រើពេល១ប្រកួតដល់ទៅ១២នាទី។

ទោះបីជាការប្រកួតមានរយៈពេលខ្លី និងមានភាពតានតឹងយ៉ាងណា តែក៏មានការបង្ហាញក្បាច់រាំដ៏ស្រស់ស្អាត និងមានស្តង់លេងហ្គេមកម្សាន្តដើម្បីឈ្នះវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រទៀតផង។

អ្វីដែលគួឲ្យចាប់អារម្មណ៍នោះគឺអ្នកគាំទ្រនៅមណ្ឌលទី៥នេះមានច្រើនមិនចាញ់មណ្ឌលផ្សេងៗនោះទេ។

សូមបញ្ជាក់ថា ចំពោះប្រាក់រង្វាន់សម្រាប់មណ្ឌលប៉ោយប៉ែតនេះ ក្រុមចំណាត់ថ្នាក់លេខ១នឹងទទួលបាន ១ ០០០ដុល្លារ និងស្រាបៀរថៃហ្គ័រ១០កេស ក្រុមលេខ២ទទួលបាន ៧០០ដុល្លារ ស្រាបៀរថៃហ្គ័រ៥កេស និងក្រុមលេខ៣ ទទួលបាន ៣៥០ដុល្លារ ស្រាបៀរថៃហ្គ័រ៥កេស និងក្រុមលេខ៤ទទួលបាន១៥០ដុល្លារ ស្រាបៀរថៃហ្គ័រ៥កេស។ តែចំពោះក្រុមបានលេខ៤ ទទួលបានប្រាក់រង្វាន់ ប៉ុន្តែមិនអាចទៅលេងវគ្គផ្ដាច់ព្រ័ត្របានទេ។


សូមបន្តតាមដានទាំងអស់គ្នាថាតើក្រុមណាមានសមត្ថភាពក្លាយជាម្ចាស់ជើងប្រចាំមណ្ឌលប៉ោយប៉ែតនេះ?
ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial