បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

ប៉ោយប៉ែត៖ កាលពីរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ស្រាបៀរថៃហ្គ័របានបើកសន្និសីទកាសែតស្តីពីការបើកការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងលោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមបច្ចេកទេសដឹកនាំការប្រកួតបាល់ទាត់Tiger Street Football Festival 2018 ។

លោក ពេជ្រ នី អ្នកតំណាងស្រាបៀរថៃប្រចាំក្រុងប៉ោយប៉ែត មានប្រសាសន៍ថា នេះលើកទីមួយសម្រាប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយមានក្រុមបាល់ទាត់រហូតដល់ ៥០ ក្រុម លើសពីការរំពឹងទុករបស់ក្រុមហ៊ុន និងលោកបានថ្លែងអំណរគុណកីឡាករទាំងអស់ដែលដាក់ពាក្យចូលរួមក្នុងការប្រកួតបាល់ទាត់Tiger Street Football Festival 2018 និងជូនពរកីឡាករទទួលបានជោគជ័យ និងមានសុវត្ថិភាពក្នុងការប្រកួត។


លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមបច្ចេកទេសដឹកនាំការប្រកួតបាល់ទាត់Tiger Street Football Festival 2018 បានមានប្រសាសន៍ថា នេះជាលើកទីមួយសម្រាប់ក្រុងប៉ោយប៉ែត និងបានពន្យល់យ៉ាងលម្អិតដល់កីឡាករទាំងអស់អំពីលក្ខខណ្ឌនៃការប្រកួត Tiger Street Football Festival 2018 និងលក្ខខណ្ឌប្រកួតរបស់គណៈកម្មការរៀបចំការប្រកួត ជាពិសេសត្រូវគោរពពេលវេលា គោលការណ៍ Fair Play។


អ្នកស្រី ថោង បវរលក្ខិណា ដែលជានាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន នេះឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៨ រដូវកាលទី ៦ បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ក្រុមចូលរួមប្រកួតកាន់តែច្រើន និងមានប្រាក់រង្វាន់សរុបរហូតដល់ ៥០០០០ដុល្លារ។

ក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្តនឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ទី ១០ និងទី១១ មីនា ឆ្នាំ ២០១៨ នៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។


ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial