មណ្ឌលសៀមរាប Tiger Street Football Festival 2018 បានបើកឆាកប្រកួតហើយ

សៀមរាប៖ ព្រឹតិ្តការណ៍ Tiger Street Football Festival 2018 បានបើកការការប្រកួតមណ្ឌលទី៤ គឺមណ្ឌលសៀមរាម ចាប់ពីម៉ោង ៦:៤៥ នាទីព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ដោយការចូលរួមពីក្រុមកាន់តែច្រើនជាងឆ្នាំមុន រហូតដល់ ១១២ ក្រុមសម្រាប់មណ្ឌលសៀមរាបនេះ។

ក្នុងឱកាសពិធីបើកមណ្ឌលសៀមរាម លោក វ៉ុង សុងវៃ (Wong Soeng Wei) នាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា ព្រឹតិ្តការណ៍ Tiger Street Football Festival 2018 គឺជារដូវកាលទី ៦ ហើយ។

ខេត្តសៀមរាបគឺជាមណ្ឌលទី ៤ ហើយក្នុងការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 បន្ទាប់ពីចាប់ផ្តើមបើកឆាកដំបូងនៅខេត្តព្រះសីហនុ។

ព្រឹតិ្តការណ៍ Tiger Street Football Festival 2018 ឆ្នាំនេះគឺធំជាងមុន ដោយមានក្រុមចូលរួមជាង ៥០០ ក្រុម មានកីឡាកររហូតដល់ ៣៥០០ នាក់ ជាពិសេសទីតាំងប្រកួតកើនឡើងរហូតដល់ 8 ក្រុងទូទាំងប្រទេសជាមួយរង្វាន់សរុបកាន់តែអស្ចារ្យរហូតដល់ $50,000។


លោក វ៉ុង សុងវៃ ក៏បានបន្តមានប្រសាសន៍ទៀតថា ក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្តនឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ទី ១០ និងទី១១ មីនា ឆ្នាំ ២០១៨ នៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហព័ន្ធកីឡាករបាល់ទាត់កម្ពុជាដែលបានសហការក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងបានរៀបចំកម្មវិធីនេះតាំងពីដើមមក ដោយគ្មានពួកគាត់ទេ កម្មវិធីនេះមិនអាចដំណើរការដោយរលូនបានទេ ហើយលោកសូមឲ្យកីឡាករបញ្ចេញភាពក្លាហាន និងទទួលជោគជ័យលើទីលាន និងសូមជូនពរកីឡាករឲ្យជួបសេចក្តីសុខគ្រប់ប្រការ។


លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមបច្ចេកទេសដឹកនាំការប្រកួតបាល់ទាត់Tiger Street Football Festival 2018 បានមានប្រសាសន៍ថា កីឡាករទាំងអស់ត្រូវគោរពពេលវេលា គោលការណ៍ Fair Play និងលក្ខខណ្ឌប្រកួតរបស់គណៈកម្មការរៀបចំការប្រកួត ជាចុងក្រោយលោកបានជូនពរក្រុមនីមួយៗទទួលបានជោគជ័យទៅតាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួន។


ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial