ស្ទើរមិនជឿ! PCO ឈ្នះជើងឯក Tiger Street Football Festival 2018 ប្រចាំបាត់ដំបង

បាត់ដំបង៖ ក្រុម PCO បានទទួលចំណាត់ថ្នាក់លេខ១ គឺជើងឯកនៃការប្រកួតបាល់ទាត់ពានរង្វាន់នៃក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំមណ្ឌលបាត់ដំបង។ បើនិយាយពីក្រុមជើងឯក PCO នេះស្ទើរគ្មានក្រុមណាមួយក្នុងខេត្តបាត់ដំបងយកទុកក្នុងកែវភ្នែកឡើយ។

ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Tiger Street Football Festival ក្រុមមួយនេះធ្លាប់ចូលរួមប្រកួតកាលពីឆ្នាំ២០១៧ ប៉ុន្តែបានធ្លាក់ចេញតាំងពីជុំដំបូង ប៉ុន្តែសម្រាប់ឆ្នាំនេះពួកគេបានធ្វើអោយទស្សនិកជនផ្ញាក់ផ្អើលយ៉ាង ដោយក្រុមនេះបានយកឈ្នះក្រុមខ្លាំងៗទាំងអស់ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីនៅខេត្តបាត់ដំបង។

ក្រុមខ្លាំងៗដូចជា ធនាគារស្រូវ សសយកបាត់ដំបង BMS Club និងក្រុម Battambang Town ជាដើមដែលធ្លាប់បានធ្វើដំណើរទៅប្រកួតភ្នំពេញច្រើនលើកនោះ អត់បានទៅភ្នំពេញទេ ប៉ុន្តែនៅសល់តែ FC Crown A មួយប៉ុណ្ណោះដែលមានបទពិសោធទៅភ្នំពេញច្រើនលើក ហើយឆ្នាំ២០១៨នេះបានទៅភ្នំពេញទៀត។

ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅខេត្តបាត់ដំបងសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial