កម្មវិធីប្រកួតបាល់ទាត់ចំនួនពីរថ្ងៃនៃពាន Tiger Street Football Festival 2018 ខេត្តបាត់ដំបងបានបញ្ចប់យ៉ាងជោគជ័យ

បាត់ដំបង៖ ការប្រកួតបាល់ទាត់ធំជាងគេបំផុតនៅប្រទេសកម្ពុជា Tiger Street Football Festival 2018 ប្រចាំមណ្ឌលខេត្តបាត់ដំបងបានបញ្ចប់យ៉ាងជោគជ័យ ដោយចាប់ផ្តើមបើកឆាកប្រយុទ្ធព្រឹកថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ និងបញ្ចប់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៨ នេះហើយ នៅទីលានវាលបែកចានដោយមានក្រុមចូលរួមរហូតដល់ ៧៩ក្រុម។

 នេះគឺជាការប្រកួតដ៏រំភើប និងភ័យរន្ធត់សម្រាប់ក្រុមនីមួយៗដោយសារ ចាប់ផ្តើមពីគូទីមួយរហូតដល់ចប់គឺចាញ់ធ្លាក់ និងឈ្នះឡើងវគ្គបន្ត។ ក្នុងការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពីរថ្ងៃ គេបានរកឃើញ ក្រុមជ័យលាភី ក្រុមជើងឯក PCO ទទួលបាន១៥០០ដុល្លារអាមេរិក ក្រុមជើងឯករង FC Crown A ទទួលបាន១ ០០០ដុល្លារអាមេរិក ក្រុមលេខ៣ យុវជនទួលតាឯក B ទទួលបាន៥០០ដុល្លារអាមេរិក ក្រុមលេខ៤ Forest FC ទទួលបាន២០០ដុល្លារអាមេរិក ក្រុមលេខ៥៖ Norea Team និងក្រុមលេខ៦៖ Fox Zone FC។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តសៀមរាប ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅទីលានអង្គរឃ្យុងយូ ទីរួមខេត្តសៀមរាប
ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្តសៀមរាបឲ្យបានច្រើនកុះករ។


ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅខេត្តបាត់ដំបងសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial