ការដាស់តឿនពីអ្នកជំនាញស្បែក៖ អ្នកដែលចូលចិត្ត Selfie ប្រយ័ត្នឆាប់ចាស់

អ្នកប្រហែលជាពេញចិត្តនៅពេលដែលរូប Selfie របស់អ្នកចេញមកស្អាត ដោយសារតែការ edit រូប​ រឺដោយសារតែកាមេរ៉ាជំនួយជាដើម។ ប៉ុន្តែអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ការថតរូប selfie អាចធ្វើអោយស្បែករបស់អ្នកខូច រឺក៏ឆាប់ចាស់។ គ្រូពេទ្យជំនាញខាងសើស្បែកបានធ្វើការព្រមានយ៉ាងតឹងរឹងមួយ ចំពោះការថតរូប​ selfie ដោយសារតែមូលហេតុដូចខាងក្រោម។

ពន្លឺកាំរស្មី និងអេឡិចត្រូម៉ាញ៉េទិច ចេញពីអេក្រង់ទូរស័ព្ទទំនើប បានប៉ះពាល់ដោយផ្ទាល់មកលើស្បែកនៅពេលដែលចុចថត។ អ្នកកាន់តែថតរូប closeup កាន់តែច្រើន, អ្នកកាន់តែប៉ះពាល់នឹងបញ្ហានេះ។ ដោយសារតែវានឹងបំផ្លាញស្រទាប់ខាងលើនៃស្បែក។​ ពន្លឿននូវភាពជ្រីវជ្រួញ និងស្បែកចាស់អោយកាន់តែឆាប់។

គ្រូពេទ្យខាងផ្នែកសើស្បែកជាច្រើននាក់បានចំណាយពេលវេលាយ៉ាងយូរក្នុងការស្រាវជ្រាវនេះ ហើយពួកគេគ្រាន់តែសំលឹងមើលនឹងដឹងថាតើដៃខាងណាចុចទូរស័ព្ទ ដោយសារតែផ្នែកខាងនោះនឹងស្រអាប់ និងមានការខូចខាត។

ពន្លឺពណ៌ខៀវ រឺ ពន្លឺខ្លាំងចេញពីអេក្រង់ទូរស័ព្ទគឺមានរលកវិទ្យុសកម្មផ្សេងៗគ្នា ដូច្នេះឡេការពេញកំដៅថ្ងៃ រឺឡេផ្សេងទៀតមិនមានប្រសិទ្ធនោះទេ។ បញ្ហានេះមិនទាន់មានអ្នកដឹងច្រើននៅឡើយទេ។

វេជ្ជបណ្ឌិតជំនាញខាងសើស្បែកដ៏ល្បីគឺលោក Zein Obagi ដែលជាស្ថាបនិកនៃ Obagi Skin health Institute នៅ Beverley Hills បាននិយាយថា, «ស្បែកនៅចំហៀងមុខរបស់អ្នកដែលឧស្សាហ៍ប៉ះពាល់នឹងទូរស័ព្ទ នឹងក្លាយទៅជាស្រអាប់ និងវិវត្តន៍ទៅជាកខ្វក់»។

អ្វីដែលក្រុមអ្នកស្រាវជ្រាវបានទស្សន៍ទាយរហូតមកដល់ពេលនេះគឺថា ម៉ាញ៉េទិចមួយប្រភេទ ដែលត្រូវបានបង្កើតឡើងដោយពន្លឺ គឺកំពុងតែកើតឡើងចំពោះស្បែក។ តំបន់ម៉ាញ៉េទិចត្រូវបានគេសន្មត់ថាបាន ផ្លាស់ប្តូរសមាមាត្រនៃសារធាតុរ៉ែនៅក្នុងស្បែក។

ឡេការពារកំដៅថ្ងៃមិនមានប្រសិទ្ធភាពក្នុងការការពារស្បែករបស់អ្នកពីបញ្ហានេះទេ។ ប៉ុន្តែវាមានវិធីមួយ, ប្រសិនបើស្បែករបស់អ្នកពោរពេញទៅដោយ
សារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីទប់ស្កាត់ពីការបំផ្លាញ DNA ដោយការថតរូប selfie។

ទាំងការថតរូប Selfie រឺអេក្រង់កុំព្យូរទ័រសុទ្ធតែធ្វើអោយស្បែកចាស់ឆាប់រហ័ស។ អ្នកអាចកំណត់សម្គាល់បានយ៉ាងងាយដូចជាមានស្នាមអាចម៍រុយនៅលើថ្ពាល់, រន្ធញើសរីកធំ និងមានរង្វង់ភ្នែកខ្មៅ។

អ្នកស្រាវជ្រាវថែមទាំងរកឃើញថា ការថតរូប selfie ពិតជាអាចបង្កើតនូវបរិមាណអុកស៊ីសែន ដែលមានប្រតិកម្មដូចគ្នាទៅនឹងកាំរស្មី UVA និង UVB បូកបញ្ជូលគ្នា, ជាលទ្ធផលបង្អាក់ការជួសជុលស្បែក និងធ្វើអោយស្បែកចាស់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial