ការបញ្ចប់ទំនាក់ទំនងដែលសោកសៅបំផុតមួយ

ការបញ្ចប់ទំនាក់ទំនងដ៏សែនសោកសៅបំផុតមួយគឺ បែកពីមនុស្សដែលអ្នកនៅកំពុងពេញស្រលាញ់។ ការមានស្នេហាក៏មិនប្រាកដថាធ្វើអោយអ្នកសប្បាយរីករាយដែរ។ អ្នកអាចបន្តការស្រលាញ់នរណាម្នាក់ បើទោះជាពួកគេធ្វើអោយអ្នកឈឺចាប់ក៏ដោយ, ប៉ុន្តែអ្នកដឹងខ្លួនឯងច្បាស់ថា វានឹងមិនដូចដើមទៀតឡើយ។ អ្នកអាចផ្តល់ឳកាសអោយគេម្តងទៀត ប៉ុន្តែការពិតអ្នកក៏បានត្រៀមចិត្តរួចដែរថា វាប្រហែលជាអាចកើតមានឡើងម្តងទៀត។ អ្នកប្រហែលជាត្រៀមចិត្តថា ស្នេហាមួយនេះប្រហែលជាជិតដល់ផ្លូវបំបែកហើយ។

ពេលខ្លះអ្នកពិតជាប្រឆាំងនឹងអារម្មណ៍របស់អ្នក។ អារម្មណ៍របស់អ្នកដឹងច្បាស់ជាងអ្នក ប៉ុន្តែអ្នកមិនទទួលស្គាល់ការពិត។ ការពិតទៅប្រសិនបើស្នេហាពិតប្រាកដ នឹងមិនធ្វើអោយអ្នកលំបាកនោះទេ។ ស្នេហាពិតគឺនឹងធ្វើអោយអ្នកមានអារម្មណ៍ទុកចិត្ត។ ការស្រលាញ់ពិតនឹងធ្វើអោយអ្នកមានអារម្មណ៍ថាទទួលបានព្រួយបារម្ភ។

គ្រប់គ្នាសុទ្ធតែចេះមានស្នេហា, ប៉ុន្តែមានមនុស្សតិចណាស់ ដែលដឹងថាតើគួរធ្វើបែបណាទើបអាចបន្តការស្រលាញ់មួយនេះអោយបានយូរ ដោយគ្មានអារម្មណ៍ធុញទ្រាន់។ មានមនុស្សតិចណាស់ដែលអាចស្រលាញ់មនុស្សតែម្នាក់ជានិរន្ត, ទោះបីជានៅឆ្ងាយពីគ្នាប៉ុណ្ណាក៏ដោយ។ ការស្រលាញ់ពិតគឺជាការដោះលែងមនុស្ស ដែលគេអស់ចិត្តអោយមានសេរីភាព មិនមែនជាការចាប់បង្ខំឃុំឃាំង ហើយខ្លួនឯងត្រូវរស់នៅជាមួយនឹងសេចក្តីភ័យខ្លាចនោះទេ។

ស្នេហាពិតគឺត្រូវតែមានការពេញចិត្តទាំងសងខាង ប្រកបដោយភាពរីករាយ។ បង្ខំអោយខ្លួនឯងបែកពីមនុស្សដែលកំពុងស្រលាញ់គឺឈឺចាប់ ប៉ុន្តែវាប្រហែលជាមិនឈឺចាប់ដូចដែលគេចការពិតនោះទេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial