រឿងអប់រំ៖ មនុស្សកំណាញ់លាក់មាស

ជាយូរលង់ណាស់មកហើយមានអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់រស់នៅក្នុងភូមិដាច់ស្រយាលមួយ។ អ្នករស់នៅក្នុងភូមិមិនចូលចិត្តបុរសនោះទេ ដោយសារតែចិត្តកំណាញ់ឬស្យារបស់គាត់។ ជារៀងរាល់ថ្ងៃគាត់តែងតែភ័យព្រួយខ្លាចគេលួចទ្រព្យសម្បត្តិរបស់គាត់។ ថ្ងៃមួយ, គាត់សម្រេចចិត្តថានឹងយកមាសរបស់គាត់ទៅលាក់នៅក្រោមដើមឈើ នៅក្នុងសួនច្បារមុខផ្ទះរបស់គាត់។ គិតរួចគាត់ក៏ជីកដីកប់មាសរបស់គាត់ក្រោមដើមឈើនោះ។ ជារៀងរាល់ថ្ងៃ, មុនពេលដែលគាត់ចូលដេក, បុរសកំណាញ់តែងតែទៅជីកដី ហើយរាប់មាសរបស់គាត់។ យូរៗវាក៏ក្លាយទៅជាទម្លាប់របស់គាត់។

ថ្ងៃមួយមានចោរម្នាក់មានបំណងចូលលួចទ្រព្យសម្បត្តិរបស់បុរសកំណាញ់។ ចោរក៏បានទៅពួនសំងំនៅក្នុងសួនច្បារ ក្រោយដើមឈើដែលបុរសកំណាញ់លាក់មាស។ ដូចសព្វមួយដង, មុនពេលចូលគេងបុរសកំណាញ់ដើរទៅរាប់មាស, ដោយយប់ងងឹកគាត់មិនដឹងថាមានចោរពួនសំងំនៅពីក្រោយដើមឈើនោះទេ។ ពេលដែលគាត់រាប់មាសរួចហើយ គាត់ក៏ដាក់ទៅកន្លែងដើមវិញ។ ចោរនោះក៏ដឹងកន្លែងលាក់មាសរបស់គាត់។ នៅពេលដែលគាត់ចូលទៅដេកបាត់​​ ចោរក៏លួចយកមាសអស់រលីង។

លុះស្អែកឡើង, បុរសកំណាញ់ក៏ប្រទះឃើញថាមាសរបស់គាត់បាត់អស់រលីង។ បុរសនោះស្លុតចិត្តពេក ក៏ក្លាយជាមនុស្សវិកលចរិតឆ្កួតលែងដឹងអ្វី ព្រោះតែបាត់មាសដែលខំសន្សំ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial