ក្រុម​កាំភ្លើង​ធំ​ទិញ​បាន​ Aubameyang ជា​ផ្លូវការ​ហើយ​ជាមួយ​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ក្លិប​

ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang បាន​ចុះ​ចូល​ជា​ផ្លូវ​ការ​ជា​មួយ​ក្រុម​កាំភ្លើង​ធំ​ Arsenal ដោយ​ការ​ផ្ទេរ​​ចេញ​ពី​ក្រុម​ Borussia Dortmund ជាមួយ​​នឹង​កុងត្រា​រយៈ​ពេល​​វែង​ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ក្លិប​​ ៥៦ លាន​ផោន​។

Arsenal បាន​សរសេរ​នៅ​គេហទំព័រ​ផ្លូវការ​របស់​ពួក​គេ​ថា​ ៖ “កីឡាករ​ទី​ ២ ដែល​យើង​បាន​ចុះ​ហត្ថលេខា​ទិញ​នា​រដូវកាល​ដោះ​ដូរ​កីឡាករ​នៃ​ខែ​មករា​នេះ​គឺ​ Aubameyang ដែល​ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​។”

Aubameyang ស៊ុត​បញ្ចូល​ទី​បាន​ ៩៨ គ្រាប់​​​ពី​ការ​បង្ហាញ​ខ្លួន​ ១៤៤ ប្រកួត​នៅ​ក្របខ័ណ្ឌ​ Bundesliga ឲ្យ​ Dortmund និង​ស៊ុត​បាន​ ១៧២​ គ្រាប់​ពី​ការ​បង្ហាញ​គ្រប់​យុទ្ធនាការ​​ប្រកួត​ទាំង​អស់​។

Aubameyang គឺ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​​ហ្គាបុង​ និង​ក៏​ជា​កីឡាករ​មួយ​រូប​ដែល​​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​រក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​​ច្រើន​ជាង​គេ​លំដាប់​ទី​​ ២ នៅ​លីក​​កំពូល​អាល្លឺម៉ង់​ផង​ដែរ​កាល​ពី​រដូវកាល​មុន​ ខណៈ​ដែល​​គាត់​គឺ​ជា​កីឡាករ​​ហ្គាបុង​ដំបូង​គេ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​អាហ្វ្រិក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​​ ២០១៥ ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial