ចង់​ដឹង​ថា​តម្លៃ​ខ្លួន​ផ្ទេរ​ជាប់​កុងត្រា​របស់​ Pique ក្រោយ​​តកុងត្រា​ថ្មី​​​រួច​ ហក់​​ដល់​ប៉ុន្មាន​លាន​​អត់​?

ខ្សែ​ការពារ​ Gerard Pique បាន​​​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​​របស់​ខ្លួន​​​​បន្ថែម​​​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona រហូត​ដល់​ឆ្នាំ​ ២០២២ ដែល​នៅ​ក្នុង​កុងត្រា​ថ្មី​នេះ​ដែរ​ត្រូវ​បាន​រួម​បញ្ចូល​​​នូវ​តម្លៃ​ខ្លួន​ជាប់​កុងត្រា​រហូត​ដល់​ទៅ​ ៥០០ លាន​អឺរ៉ូ​ឯណោះ​។

កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ Pique បង្ហាញ​ខ្លួន​បាន​ ៤២២ ប្រកួត​ហើយ​ឲ្យ​​ Barcelona ចាប់​តាំង​ពី​ការ​មក​ដល់​របស់​គាត់​ពី​ក្រុម​បិសាច​ក្រហម​ Manchetser United កាល​ពី​ឆ្នាំ​ ២០០៨ ។

“ខ្ញុំ​​រីករាយ​ជា​​ខ្លាំង​​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​របស់​ខ្ញុំ​។” Pique បាន​និយាយ​។ “ហើយ​ខ្ញុំ​សង្ឃឹម​ថា​​វា​​នឹង​មិន​​មែន​ជា​លើក​​ចុង​ក្រោយ​នោះ​ទេ​។ ខ្ញុំ​គ្មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​លេង​​ឲ្យ​ក្រុម​ណា​មួយ​ផ្សេង​ឡើយ​។​ ខ្ញុំ​លេង​បាល់​ទាត់​គឺ​ព្រោះ​តែ​ខ្ញុំ​លេង​ឲ្យ​ Barcelona ។”

Pique បាន​ឈ្នះ​ពាន​រង្វាន់​ជាង​ ២០ នៅ​ Barcelona ដោយ​រួម​បញ្ចូល​ទាំង​ពាន​រង្វាន់​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​ “La Liga” ចំនួន​ ៦ លើក​ និង​ពាន​រង្វាន់​នៃ​​លីក​កំពូល​អឺរ៉ុប​ Champions League ចំនួន​ ៣ លើក​។

ហើយ​គាត់​ក៏​ជា​ផ្នែក​មួយ​ផង​ដែរ​នៅ​ក្នុង​ក្រុម​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ អំឡុង​ពេល​ពួក​គេ​លើក​ពាន​​រង្វាន់​បាល់​ទាត់​ពិភពលោក​ឆ្នាំ​ ២០១០ (2010 World Cup) និង​ពាន​រង្វាន់​ Euro ឆ្នាំ​ ២០១២ ។

Pique បាន​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​​របស់​ខ្លួន​ជា​​មួយ​ថ្នាល​យុវជន​របស់​ Barcelona នៅ​ចន្លោះ​ឆ្នាំ​ ១៩៩៧ ដល់​ ២០០៤ មុន​ពេល​​​ផ្លាស់​ទៅ​ក្រុម​ United ជា​កន្លែង​ដែល​គាត់​​​បាន​ចំណាយ​ពេល​ ៤ រដូវកាល​នៅ​ទីនោះ​ និង​ចូល​លេង​បាន​ ២៣ ប្រកួត​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial