ឈឺ​ចាប់​ក្នុង​រឿង​ស្នេហា គួរ​គិត​ពី​ចំណុច​នេះ!!!

ស្នេហា ប្រៀប​បាន​នឹង​កាំបិត​ដ៏​មុត​ស្រួច​មួយ ដែល​វា​អាច​ចាក់​ទម្លុះ​ស្បែក និង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​បាន​គ្រប់​ពេល​វេលា។ មិន​ថា ស្នេហា​បែប​ណា​នោះ​ទេ ប្រសិន​បើ​ភាគី​ទាំង​សងខាង នៅ​តែ​ជម្នះ​ចិត្ត​រៀងៗ​ខ្លួន​នោះ ច្បាស់​ជា​នឹង​បែក​បាក់​គ្នា​មិន​ខាន។

ស្នេហា គឺ​ជា​កាំបិត​ដែល​អាច​ទម្លុះ​ស្បែក ប្រសិន​បើ​យើង​មិន​ព្យាយាម​ព្យាបាល​វា​បន្តិច​ម្ដងៗ​ទេ​នោះ មុខ​របួស​នឹង​កាន់​តែ​រីក​រាល​ដាល​ធំ​ឡើងៗ ហើយ​ធ្វើ​ឲ្យ​យើង​ស្លាប់​មិន​ខាន។

មិន​ខុស​អ្វី​ប៉ុន្មាន​ពី​ទិដ្ឋភាព​ជាក់​ស្ដែង​ឡើយ បើ​សិន​ជា​មនុស្ស​ម្នាក់​បែក​បាក់​ស្នេហា ហើយ​គេ​មិន​ព្រម​ព្យាយាម​លួង​ចិត្ត​ខ្លួន​ឯង និង​នៅ​តែ​ព្យាយាម​ធ្វើ​អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់​ទៀត​នោះ វា​នឹង​អាច​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត។

ការ​ដែល​សំខាន់​បំផុត​នៅ​ពេល​បែក​បាក់​ស្នេហា មនុស្ស​ម្នាក់ៗ​គប្បី​ត្រូវ​គិត​ថា ស្នេហា​គ្រាន់​តែ​របស់​ខាង​ក្រៅ​ប៉ុណ្ណោះ យើង​អាច​បង្កើត​វា​មក​បាន យើង​ក៏​អាច​បំផ្លាញ​វាឲ្យ​បាត់​ស្រមោល​ទៅ​វិញ​បាន​ដែរ។

អត្ថបទ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial