ចិនដាក់លក់ថ្នាំព្យាបាលជំងឺអេដស៍ហើយ មួយគ្រាប់តម្លៃ ១៥$

ការព្យាបាលជំងឺអេដស៍កាន់តែថោក និងមានភាពងាយស្រួលជាងមុនសម្រាប់អ្នកជំងឺនៅប្រទេសចិន។ កាលពីថ្ងៃទី ២០ ខែមករាកន្លងទៅនេះ, ក្រុមហ៊ុន GlaxoSmithKline (GSK) បានដាក់លក់ថ្នាំ Triumeq ដែលជាថ្នាំប្រឆាំងនឹងមេរោគអេដស៍ឈានមុខគេ ដែលមានលក់នៅលើទីផ្សារចំនួន ៥០ ទូទាំងពិភពលោក។

ការមកដល់របស់ថ្នាំ Triumeq នៅប្រទេសចិន ត្រូវបានគេរំពឹងថានឹងកាត់បន្ថយអ្នកផ្ទុកជំងឺអេដស៍យ៉ាងហោចណាស់ ៧៤៦,០០០នាក់។ តួលេខនេះបានកើនឡើង ៣​ដងចាប់តាំងពីខែតុលាឆ្នាំ ២០១៧។ វាជាតួលេខនេះនៅក្នុងចំណោមចំនួនមនុស្ស ៤៩៥,០០០ នាក់ដែលកំពុងទទួលការព្យាបាលដោយប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគអេដស៍នេះ។

កាលពីមុន, ការព្យាបាលត្រូវបានកំណត់ដោយថ្នាំគ្រាប់ ៣ ប្រភេទផ្សេងគ្នាដែលរួមមាន dolutegravir, abacavir និង lamivudine។ ប៉ុន្តែពេលនេះ Triumeq អាចជាជំរើសដ៏ល្អប្រសើរ។ លោកវេជ្ជបណ្ឌិត Zhang Fujie មកពីសកលវិទ្យាល័យវេជ្ជសាស្ត្រ Beijing Ditan Hospital of Capital Medical University បាននិយាយថា, «វាបង្កអោយមានប្រតិកម្មរវាងថ្នាំ និងថ្នាំ តិចតួចបំផុត ហើយមិនមានធ្វើទុក្ខអ្វីនោះទេ។ វានាំមកនូវភាពងាយស្រួលក្នុងការព្យាបាល ដែលមានប្រសិទ្ធភាពសម្រាប់ប្រជាជនចិន ដែលមានផ្ទុកមេរោគអេដស៍»។ អ្នកផ្ទុកមេរោគអេដស៍ម្នាក់បាននិយាយថា, «ខ្ញុំលេបថ្នាំបីគ្រាប់ផ្សេងគ្នាជារៀងរាល់ថ្ងៃ ហើយខ្ញុំទទួលរងនូវការប៉ះពាល់យ៉ាងច្រើនដូចជាជំងឺបាក់ទឹកចិត្ត, ក្អួតចង្អោរ និងជំងឺរីកធំក្រពេញ។

សេចក្តីណែនាំនេះធ្វើឡើង ៥ ខែបន្ទាប់ពីក្រុមហ៊ុនឳសថអង់គ្លេសបានសុំអោយមានការយល់ព្រមពី China Food and Drug Administration ។ ថ្លៃព្យាបាលប្រចាំខែមានតំលៃ ២,៨៨០ យ័ន (៤៥០ដុល្លា) ដែលថោកជាងការព្យាបាលនៅហុងកុង ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់។

យោងតាម Caixin Global, Triumeq ត្រូវបានអនុម័តដោយ Food and Drug Administration របស់សហរដ្ឋអាមេរិចនៅក្នុងឆ្នាំ ២០១៤។ វាលក់បាន ២.២ពាន់លានដុល្លានៅក្នុងឆ្នាំ ២០១៦៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial