ហុងស៊ុយ 2018៖ តើឆ្នាំណាខ្លះដែលមានសំណាងល្អនៅក្នុងឆ្នាំថ្មីនេះ?

ចូលឆ្នាំចិនជិតមកដល់ហើយ ត្រៀមខ្លួនចាំទទួលអាំងប៉ាវហើយរឺនៅ? យោងតាម Hong Kong Fengshui Master Mak Ling Ling, បានអោយដឹងថាអ្នកដែលកើតក្នុងឆ្នាំច, រោង, មមែ, ឆ្លូវ និងរកាប្រឆាំងនឹង Tui-sui- ដែលជាអ្នកគ្រប់គ្រងភពព្រហស្បតិ៍ ដែលមានឥទ្ធិពលគ្រប់គ្រងលើជោគវាសនា និងរាសីរបស់មនុស្សនៅក្នុងឆ្នាំនេះ។ ឆ្នាំនេះអាចនឹងមានរបួសតិចតួច, បញ្ហាសុខភាព និងបញ្ហាមួយចំនួន។ ដូច្នេះចិនសែ Mak បានផ្តល់ការណែនាំអោយស្លៀកពណ៌ស្វាយ រឺក្រហមដើម្បីកាត់គ្រោះអកុសល និងពង្រឹងសុខភាព។

ពណ៌ស្វាយតំណាងអោយអភិជន, ទ្រព្យសម្បត្តិ, អំណាច និងមហិច្ចតា។ ជាញឹកញាប់ត្រូវបានគេប្រើប្រាស់ដើម្បីហៅថាមពលល្អ រឺ «qi», ដែលនាំមកនូវវិបុលភាពនៅក្នុងជីវិតរបស់មនុស្សយើង។ វាក៏ផ្សារភ្ជាប់ទៅនឹងការត្រាស់ដឹងខាងវិញ្ញាណ ដែលអាចធ្វើអោយអារម្មណ៍របស់យើងស្ងប់ស្ងាត់ និងជួយរក្សាអោយយើងនឹងនរ។ មួយវិញទៀតទីព្រឹក្សាខាងផ្នែកហុងស៊ុយ Joe Choo បាននិយាយថាពណ៌ក្រហមមិនល្អសម្រាប់មនុស្សទូទៅនោះទេ, ជាពិសេសអ្នកដែលកើតនៅខែក្តៅដូចជាខែឧសភា, មិថុនា, និងកក្តដា។ វាអាចបណ្តាលអោយនិស្ស័យ និងសុខភាពរបស់អ្នកដែលកើតនៅក្នុងខែទាំងនេះ កាន់តែអាក្រក់ថែមទៀត។ ពាក់ពណ៌ស្វាយនឹងជួយកាត់បន្ថយអំណាចនៃភ្លើង ហើយធ្វើអោយអារម្មណ៍ស្ងប់ និងធ្វើអោយសុខុមាលភាពរបស់យើងកាន់តែប្រសើរឡើង,ដូច្នេះអ្នកដែលកើតក្នុងខែក្តៅគួរប្រើពណ៌ស្វាយ។

សម្រាប់អ្នកដែលកើតក្នុងឆ្នាំច (ចន្លោះពីឆ្នាំ១៩៧០, ១៩៨២, ១៩៩៤​ និង ២០០៦), ដែលប្រឆាំងនឹង Tui-sui មានវិធីផ្សេងមួយទៀតដែលអាចកាត់ឆុង ក្រៅពីស្លៀកពណ៌ស្វាយហើយនោះ, អ្នកជំនាញប្រាប់អោយដាក់ដុំពណ៌ស រឺដុំគ្រីស្តាល់ថ្លា រឺរុក្ខជាតិមានជីវិតប្រឈមនឹងទិសខាងកើត (៨២.៥ – ៩៧.៥ ដឺក្រេ) នៅក្នុងបន្ទប់គេងរបស់អ្នក ដើម្បីកាត់បន្ថយព្រឹត្តការណ៍មិនល្អដូចជាការឈឺញឹកញាប់ និងរឿងជម្លោះនាៗ។

នៅក្នុងឆ្នាំ ២០១៨នេះជាឆ្នាំល្អបំផុតសម្រាប់អ្នកដែលកើតឆ្នាំខាល (១៩៧៤), ថោះ (១៩៧៥) និងមមី (១៩៧៨) ពួកគេអាចនឹងទទួលលាភសំណាងធំ និងសម្រេចនៅក្នុងអាជីពរបស់ពួកគេ។ ចំណែកអ្នកដែលកើតឆ្នាំច, រោង, មមែ, ឆ្លូវ និងរកាអាចប្រឈមនឹងបញ្ហាមួយចំនួននៅក្នុងឆ្នាំថ្មីខាងមុខនេះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial