អប់រំចិត្ត៖ រៀនរស់នៅជាមួយនឹងភាពស្កប់ស្កល់

ការអប់រំជីវិតអោយរៀនរស់នៅជាមួយនឹងភាពស្កប់ស្កល់គឺជារឿងដែលល្អបំផុតនៅក្នុងលោក។ ការឈ្នះអ្នកដទៃ វាមិនមានន័យស្មើការយកឈ្នះចិត្តខ្លួនឯងនោះទេ។ មនុស្សយើងម្នាក់ៗកើតមកដោយខ្លួនទទេរ ហើយត្រលប់ទៅវិញក៏ខ្លួនទទេរវាគឺជារឿងធម្មជាតិ។ រស់នៅជាមួយភាពមិនស្កប់ស្កល់នឹងដឹកនាំមនុស្សទៅរកផ្លូវនៃសេចក្តីទុក្ខ។ មិនថាអ្នកមានឋានៈយសសក្តិធំប៉ុណ្ណា រស់នៅផ្ទះធំប៉ុណ្ណាក៏ត្រូវស្លាប់ដូចគ្នា។

នៅពេលដែលមនុស្សយើងមានអាយុ ៤០ ឆ្នាំ, «រៀនបានជ្រៅជ្រះ» និង «មិនបានជ្រៅជ្រះ» គឺមិនខុសគ្នាទេ។ ពេលខ្លះមនុស្សរៀនបានតិចអាចរកប្រាក់បានច្រើនជាង និងរស់នៅបានក្តីសុខជាង អ្នកដែលរៀនបានខ្ពង់ខ្ពស់ទៀតផង។ នៅពេលដែលមនុស្សឈានចូលវ័យ ៥០ ឆ្នាំ, «ស្អាត» និង «អាក្រក់» គឺគ្មានអ្វីខុសគ្នាទេ។ មិនថាអ្នកជាមនុស្សស្អាតប៉ុណ្ណានោះទេ, ដល់វ័យនេះស្នាមជ្រួញ, ស្នាមខ្មៅ តែងតែកើតមានឡើង។ ឈានចូលវ័យ ៦០ ឆ្នាំ, «ឋានៈខ្ពស់» និង «ឋានៈទាប» គឺនៅតែមិនខុសគ្នា។ វ័យនេះគឺត្រូវតែចូលនិវត្តន៍។ ឈានចូលវ័យ ៧០ ឆ្នាំ, «ផ្ទះធំ» និង «ផ្ទះតូច» នៅតែដូចគ្នា។ ពេលខ្លះផ្ទះធំពេក អាចធ្វើអោយអ្នកមានអារម្មណ៍ថាខ្វះភាពកក់ក្តៅទៅវិញទេ។ ជួនខ្លះអ្នកគ្រាន់តែត្រូវការកន្លែងតូចមួយ ដើម្បីអង្គុយលេងតែប៉ុណ្ណោះ។ ឈានចូលវ័យ ៨០ ឆ្នាំ, «មានលុយ» រឺ «អត់លុយ» មិនខុសគ្នាទេ។ ទោះបីជាមានលុយច្រើន ក៏មិនអាចទិញសុខភាព រឺអាយុរបស់អ្នកបានទេ។

ដូច្នេះទាន់អ្នកនៅក្មេង នៅមានឳកាស ចូរគិតងាយៗ កុំធ្វើអោយខ្លួនឯងមានសំពាធខ្លាំងពេក។ គ្មានបញ្ហាអ្វីដែលអ្នកមិនអាចដោះស្រាយបាននោះទេ។ គួរតែកុំខ្ជះខ្ជាយពេលវេលា កុំដាក់សំពាធអោយជីវិត។ ចូររស់នៅដោយគ្មានកង្វល់ និងមានក្តីសុខ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial