តើអ្នកបានឃើញអ្វីមុនគេនៅក្នុងរូបនេះ? អ្វីដែលអ្នកបានឃើញនឹងប្រាប់ពីស្ថានភាពរបស់អ្នកបច្ចុប្បន្ន

-ប្រសិនបើអ្នកឃើញភូមិ (ផ្ទះខ្ទម, ដើមឈើ និងបក្សី)
រូបភាពនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងសេរីភាព: អ្នកគឺជាមនុស្សសេរីភាព និងឯករាជ្យ។

សម្រាប់គុណវិបត្តិនៃសេរីភាពរបស់អ្នក៖
អ្នកគឺជាទូក ហើយច្រាំងគឺជាជីវិត។ អ្នកមិនអាចចងភ្ជាប់នឹងច្រាំងបាននោះទេ, ហើយអ្នកងាយនឹងចុះចាញ់ខ្លាំងណាស់។ អ្នកមិនដឹងពីព្រំដែនរវាងការអនុញ្ញាតិ និងការហាមឃាត់។ អាកប្បកិរិយានេះអាចនាំអោយមានជម្លោះ ហើយអាចសូម្បីតែការលែងលះគ្នា។ យ៉ាងណាមិញ, មនុស្សភាគច្រើនមិនយល់ពីអ្នកនោះទេ។ ហើយជារឿយៗអ្នកតែងតែមានអារម្មណ៍ឯកោក្នុងជីវិត។

សម្រាប់គុណសម្បត្តិនៃសេរីភាពរបស់អ្នក៖
អ្នកគឺជាមនុស្ស unique ហើយមានទេពកោសល្យដ៏អស្ចារ្យមួយ។ អ្នកគឺជាមនុស្សដែលគួរអោយចាប់អារម្មណ៍សម្រាប់អ្នកដទៃ ហើយពួកគេតែងតែចង់ចំណាយពេលវេលាជាមួយអ្នក។ អ្នកអាចយល់ពីចិត្តរបស់អ្នកដទៃ ហើយអ្នកក៏ជាដៃគូស្តាប់រឿងដ៏ល្អ។ អ្នកគឺជាមនុស្សអស្ចារ្យម្នាក់ ហើយអ្នកអាចជ្រើសរើសអ្វីដែលអ្នកចង់ធ្វើនៅក្នុងជីវិតរបស់អ្នក។ អ្នកអាចយកឈ្នះគ្រប់ស្ថានភាពលំបាកបាន ប្រសិនបើអ្នកមានជំនឿលើខ្លួនរបស់អ្នក។

-ប្រសិនបើអ្នកឃើញរូបដំរី
មានន័យថានៅពេលនេះអ្នកត្រូវការការពារ។ អ្នកត្រូវនរណាម្នាក់ដែលអាចការពារ និងបិទបាំងអ្នក ប្រៀបដូចជារូបដំរីនេះដែរ។ វាជាពេលវេលាមួយនៅក្នុងជីវិតរបស់អ្នក ដែលអ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាព។ អ្នកគឺជាមនុស្សចិត្តល្អ, ស្មោះត្រង់, ដាក់ខ្លួន, សុច្ចរិត និង មនុស្សដែលមានចិត្តធម៌។ គួរអោយស្តាយ, អ្នកកំពុងជួបប្រទះនឹងពេលវេលាដ៏លំបាកនៅក្នុងជីវិត។ ឥលូវនេះ, មានសំលេងខាងក្នុងមួយដែលតែងតែបន្លឺរឡើងនៅក្នុងត្រចៀករបស់អ្នកគឺ, វាជាពេលដែលអ្នកត្រូវតែចាកចេញ។ បំភ្លេចរឿងមិនល្អ ចាកចេញពីទីងងឹត ហើយចាប់ផ្តើមនូវអ្វីដែលថ្មី ញញឹមអោយបានច្រើន បំភ្លេចចោល និងចាប់ផ្តើមការស្រលាញ់ថ្មី។ គ្រប់ពេលដែលអ្នកខ្លាចក្នុងការចាកចេញ អ្នកត្រូវតែប្រាប់ខ្លួនឯងថា អ្នកចង់បានជីវិតថ្មីដែលមានក្តីសុខ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial