ហេតុផលទាំង ៤ ដែលអ្នកមិនគួរពាក់ស្បែកជើងនៅក្នុងផ្ទះ

យោងតាមការសិក្សាថ្មីមួយដែលធ្វើឡើងដោយសាស្ត្រចារ្យនៅ University of Arizona បានលើកឡើងថាការពាក់ស្បែកចូលក្នុងផ្ទះ អាចនាំអោយមានផលវិបាកប៉ះពាល់ធ្ងន់ធ្ងរ។ ការសិក្សាពីឆ្នាំ ២០០៨ បានរកឃើញថាស្បែកជើង ៩៦ ភាគរយជាទូទៅមានជាប់នឹងលាមក។ ដូច្នេះស្បែកជើងនឹងនាំរបស់ទាំងនេះចូលក្នុងផ្ទះរបស់អ្នក៖

១. បាក់តេរី
បាក់តេរីចូលចិត្តរស់នៅក្នុងស្បែកជើង។ អ្នកមិនដឹងថាតើអ្នកបានដើរជាន់អ្វីខ្លះនោះទេ, អ្នកប្រហែលជាអាចដើរជាន់លាមកសត្វ, ចេញចូលទៅក្នុងបង្គន់សាធារណៈ រឺជាន់អ្វីដែលកខ្វក់ផ្សេងទៀត។ ទាំងអស់នេះគឺជាប្រភពនាំមកនូវបាក់តេរីដូចជា E.coli ជាដើម។

២. គីមី និងជាតិពុល
នៅពេលដែលដើរចេញទៅក្រៅ, អ្នកក៏ប្រហែលជាដើរជាន់គីមីដែលក្រាលលើស្មៅ, ថ្នាំបាញ់សត្វល្អិត, ថ្នាំបំពុលសត្វកណ្តុរ និងថ្នាំគីមីផ្សេងទៀត។

៣. ធូលីកខ្វក់
ក្រៅពីបាក់តេរី និងមេរោគដែលបង្កជាគ្រោះថ្នាក់នោះ វានឹងធ្វើអោយផ្ទះរបស់អ្នកប្រលាក់ទៅដោយដី និងភក់ជាំ។

៤. សត្វល្អិតដែលអ្នកមើលឃើញ
នៅក្រោមបាតស្បែកជើងរបស់អ្នក ក្រៅពីបាក់តេរី និងដីហើយ នៅមានសត្វល្អិតតូចៗ ដែលអ្នកមិនអាចមើលឃើញដោយប្រើភ្នែក។ ទាំងអស់នេះនឹងធ្វើអោយផ្ទះរបស់អ្នកពោរពេញទៅដោយមេរោគផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial