ហ្វេស​ប៊ុក​ផ្តល់អា​ទិភាព​ព័ត៌​មាន​ដែលគួរ​ឱ្យ​ទុក​ចិត្ត​ផ្អែក​លើកា​រស្ទង់​មតិ

លោក Mark Zuckerberg អគ្គ​នាយក​ក្រុមហ៊ុន Facebook បាន​និយាយ​កាលពីប៉ុន្មាន​ថ្ងៃ​មុន​​ថា Facebook នឹងផ្តល់​អាទិភាព​លើព័ត៌​មាន “គួរឱ្យទុក​ចិត្ត” នៅ​ក្នុងការ​ផ្តល់ព័ត៌​មាន​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គមតាម​រយៈការ​ស្ទង់មតិស​មាជិក ដើម្បីកំណត់​អត្តសញ្ញាណ​ពត៌​មាន​ដែលមានគុណភាព​ខ្ពស់ និងប្រយុទ្ធ​ប្រឆាំងនឹង​អារម្មណ៍​ភ្ញាក់ផ្អើល និងព័ត៌មានមិន​ពិត​។

ក្រុមហ៊ុន​ដែល​មាន​អ្នកប្រើប្រាស់​ប្រចាំខែ​ជាង 2 ពាន់​លាននាក់​បាននិយាយ​ថា​ សមាជិករបស់​ខ្លួន​មិនមែន​ជាអ្នក​ជំនាញ ឬប្រតិបត្តិករ​ហ្វេសប៊ុកទេ​ដែល​នឹងកំណត់​ពីរបៀបដែលប្រព័ន្ធព័ត៌​មាន​ស្ថិតក្នុង​លំដាប់គួរ​ឱ្យទុកចិត្ត។ វាក៏បាន​និយាយផង​ដែរថា​វានឹង​ផ្តោត​លើប្រភពព័ត៌មាន​ក្នុងស្រុក។

ការផ្លាស់​ប្តូរ​នេះទំនង​ជានឹងធ្វើឱ្យ​មានការ​តក់ស្លុតតាមរយៈប្រព័ន្ធផ្សព្វផ្សាយ​ស្ទើរតែ​គ្រប់ប្រទេស​ទាំងអស់​ ដោយសារតែបណ្តាញសង្គម​ដ៏ធំបំផុត​នៅលើពិភពលោក និង​ជា​ចំណុចកណ្តាល​មួយ​ដែល​ជា​ប្រភព​ចែក​ចាយ​ព័ត៌មាន។

លោក Zuckerberg បាន​និយាយ​កាលពីថ្ងៃសុក្រ​ថា​ លោករំពឹង​ថា​ថ្មីៗ​នេះមាន​ការផ្លាស់​ប្តូរដើម្បី​បន្ថយចំនួន​ព័ត៌មាន​នៅលើហ្វេសប៊ុក 20 ភាគរយ​ដល់ 4 ភាគរយនៃមាតិ​កា​ទាំងអស់ពី 5 ភាគរយនា​ពេល​បច្ចុប្បន្ន។ នាយកប្រតិបត្តិ​រូប​នេះ​បានរៀបរាប់​ពីការរង្គោះ​រង្គើ​នេះនៅ​លើទំព័រហ្វេសប៊ុកដោយ​និយាយ​ថា នៅសប្តាហ៍ក្រោយ News Feed គឺ​ជាផលិត​ផល​សំខាន់របស់​ក្រុមហ៊ុនណា​​ដែល​ផ្តល់ពត៌​មាន​ពិត​ “ព័ត៌មានដែលមានគុណភាពខ្ពស់” លើ​ប្រភពដែល​ទុកចិត្ត​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial