អ្នកជំនាញផ្នែកចំណីអាហារដាស់តឿនដល់អ្នកដែល ចូលចិត្តញុំាអាហារប្រៃប្រយ័ត្នខួចខួរក្បាល

អំបិលជាធម្មតាត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោក។ អាហារជាច្រើនដូចជាប៉ាស្តា, ដំឡូងបំពង់, ប័រហ្ពឺ និង ភីហ្សាសុទ្ធជាអាហារដែលពេញនិយមសម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក ហើយវាក៏ជាអាហារដែលសំបូរទៅដោយសូដ្យូម និងអំបិលខ្ពស់ផងដែរ។

ឥលូវនេះអ្នកវិទ្យាសាស្ត្រធ្វើការប្រមានដល់មនុស្សគ្រប់គ្នាអោយប្រឆាំងនឹងអាហារដែលមានជាតិប្រៃ ព្រោះវាអាចបណ្តាលអោយមានជំងឺខួរក្បាលម្យ៉ាង
ដែលហៅថាជំងឺវង្វេងនៅពេលចាស់ឡើង។

ការសិក្សាថ្មីៗនេះបានរកឃើញថាការញុំាអាហារដែលមានជាតិប្រៃ កាត់បន្ថយការលំហូរឈាមទៅកាន់បរិវេនខួរក្បាលដល់ទៅ ២៨ ភាគរយ និង ២៥ភាគរយនៅក្នុងតំបន់ hippocampus ដែលទទួលខុសត្រូវចំពោះការចងចាំ និងការរៀនសូត្រ។ យោងតាមការពិសោធន៍នៅលើសត្វកណ្តុរ, ក្រុមអ្នកវិទ្យាសាស្ត្របានអោយអាហារ ៤ ប្រភេទដែលមានផ្ទុក ៤ ភាគរយ និង ៨ ភាគរយនៃអំបិល, វាមានការកើនឡើងពី ៨ ទៅ ១៦ដង ដែលស្រដៀងគ្នាទៅនឹងមនុស្សដែរ។

៨ សប្តាហ៍ក្រោយ, ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការស្កេនទៅលើសត្វកណ្តុរដោយប្រើ MRI, លទ្ធផលបង្ហាញថាលំហូរឈាមទៅតំបន់ចងចាំសំខាន់ៗ នៅក្នុងខួរក្បាលបានថយចុះគួរអោយកត់សម្គាល់។ វាកាត់បន្ថយការផលិត nirtic oxide ជាហ្គាសដែលធម្មតាត្រូវបានបង្កើតឡើងដោយកោសិកា endothelial ដើម្បីបន្ធូរសរសៃឈាមអាក់ទែ និងបង្កើនលំហូរឈាម។

ក្រៅពីនេះអ្នកវិទ្យាសាស្ត្រថែមទាំងរកឃើញថាការញុំាអាហារប្រៃនឹងនាំអោយកើនឡើងដល់ការផលិតនៃ interleukin 17 (IL-17) ជាប្រូតេអ៊ីនដែលធ្វើនិយ័តកម្មនៃការឆ្លើយតបរបស់ប្រព័ន្ធភាពសុំា ហើយក៏ដើរតួយ៉ាងសំខាន់ដែលបង្ហាញពីការកាត់បន្ថយការផលិត nitric oxide។ នៅពេលដែលអ្នកវិទ្យាសាស្ត្រឈប់អោយអាហារប្រៃទៅសត្វកណ្តុរ, លំហូរឈាមរបស់វាក៏ប្រែមកជាធម្មតាវិញ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial