ហ្វេសប៊ុកចាប់ផ្តើមកម្មវិធី WhatsApp Business ប៉ុន្តែមានតែនៅលើប្រព័ន្ធប្រតិបត្តិការ Android ប៉ុណ្ណោះ!!!

ក្រុម​ការ​ងារ​នៅ​ពី​ក្រោយ​កម្មវិធីផ្ញើសារ WhatsApp ដ៏ពេញ​និយម​ដែល​បានបង្ហាញកាលពី​ឆ្នាំមុន​មាន​គម្រោង​បើកដំណើរការ​គណនី​ជំនួញ​ដែល​នឹងផ្តល់​ឱ្យអ្នក​ប្រើប្រាស់​នូវលក្ខណៈ​ពិសេស​មួយចំនួន។

នាពេលបច្ចុប្បន្ននេះ​អ្នកអភិវឌ្ឍន៍​បាន​ប្រកាសថា កម្មវិធីថ្មី​មួយ​ដែល​មានឈ្មោះថា WhatsApp Business អាច​រកបាន​តាមរយៈ Google Play Store ។ កម្មវិធី​ថ្មី​នេះអាច​ទាញយកដោយ​ឥតគិតថ្លៃ ប៉ុន្តែវាមិន​មាននៅក្នុង​ប្រទេសទាំងអស់​ទេ។ ​ដំបូង​កម្មវិធី WhatsApp នឹង​ចេញ​ផ្សាយ​នៅក្នុង​ប្រទេស​ដូច​ជា​ប្រទេស​ឥណ្ឌូនេស៊ី អ៊ីតាលី ម៉ិកស៊ិកចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ទោះ​ជាយ៉ាងណា​ក៏​ដោយ WhatsApp បានអះអាង​ថា កម្មវិធី​នេះ​នឹង​ត្រូវ​បាន​ដាក់​ឱ្យដំណើរ​ការ​នៅ​លើទីផ្សារ​ជាច្រើន​នៅក្នុង​សប្តាហ៍ខាង​មុខនេះ។ WhatsApp Business គឺដូច​ទៅ​នឹងកម្មវិធី WhatsApp ធម្មតា​ដែរ​ប៉ុន្តែ​វាភ្ជាប់​មកជា​មួយ​នូវលក្ខណៈ​ពិសេស​មួយចំនួន​ដូចជា​ជម្រើស​ក្នុងការ​បង្កើត​ទម្រង់​អាជីវ​កម្ម​ដែល​អាច​ឱ្យអតិថិជន​ទទួល​បានព័ត៌​មាន​មាន​ប្រយោជន៍​ដូចជា​ការពិពណ៌នា​អំពីមុខ​ជំនួញ​អាស័យ​ដ្ឋានអ៊ីម៉ែល​ឬគេហទំព័រជា​ដើម​។

លើស​ពីនេះ​ទៅទៀត​កម្មវិធី WhatsApp Business មាន​លក្ខណៈ​ពិសេស​ដែល​គេហៅ​ថាឧបករណ៍​ផ្ញើសារ​ដែល​រួម​មាន​ជម្រើស​ដូច​ជា​ការ​ឆ្លើយ​តប​រហ័ស ។ ស្ថិតិ​ផ្ញើសារ, WhatsApp Web និង​ប្រភេទ​គណនី​គឺជាលក្ខណៈពិសេស​មួយ​ចំនួន​ដែលកម្មវិធី WhatsApp មិនមាន។ ជាអកុសល​មិនមាន​ការលើកឡើង​អំពីកម្មវិធី iOS កំណែកម្មវិធី WhatsApp ទេប៉ុន្តែ​វាប្រហែល​ជានឹង​មកនៅ​ពេលឆាប់​ៗ​ខាង​មុខ​នេះ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial